ឯកឧត្តម ហ៊ុន ម៉ានិត បើកការដ្ឋានស្ថាបនាផ្លូវបេតុង២ខ្សែប្រវែងជាង១៨គីឡូម៉ែត្រ ក្នុងស្រុកស្រីសន្ធរ

0
70


ដោយ​ លឹម​ សិលា​
កំពង់ចាម: ឯកឧត្តម ហ៊ុន ម៉ានិត នាយករងខទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណចក្រកម្ពុជា និងជាអនុប្រធានទី១ក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ចាម បានអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវបេតុង ២ខ្សែ ប្រវែង ១៨.២៤គីឡូម៉ែត្រ ខ្សែទី១ ប្រវែងជាង១១គីឡូម៉ែត្រ ចាប់ពីឃុំព្រែករំដេង ដល់ឃុំបារាយណ៍ និងខ្សែទី២ ប្រវែងជាង ៧គីឡូម៉ែត្រ ចាប់ពីឃុំព្រែកដំបូក ដល់ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលបានធ្វើឡើងនា ព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខ ត្តកំពង់ចាម និងថ្នាក់ដឹកនាំ មន្ត្រីរាជការជាច្រើនរូបផងដែរ ។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្ដម ហ៊ុន ម៉ានិត បានពាំនាំនូវប្រសាសន៍ផ្តាំ ផ្ញើសាកសួរសុខទុកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីន កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនចំពោះលោកយាយ លោកតា បង់ប្អូនប ជាពលរដ្ឋទាំងអស់ ។
ឯកឧត្តម ហ៊ុន ម៉ានិត បានមានប្រសាសន៍ថា គោលការណ៍របស់សម្តេចតេជោ គឺជំរុញឱ្យមានវប្បធម៌ចែករំលែក ជំរុញឱ្យមានភាពត្រជាក់ត្រជុំ​ ដើម្បីនាំមកនូវការអភិវឌ្ឍរីកចម្រើន ជូនប្រជាពលរដ្ឋ ជាក់ស្តែងដូចថ្ងៃនេះដែលយើងបានបើកការដ្ឋានស្ថាបនាផ្លូវបេតុង ២ខ្សែ ប្រវែង ជាង ១៨គីឡូម៉ែត្រ ពីឃុំព្រែករំដេង ដល់ឃុំបារាយណ៍ និងឃុំព្រែកដំបូក ស្រុកស្រីសន្ធ ដើម្បី បម្រើឱ្យការធ្វើ ដំណើរ ការផ្លាស់ប្តូរពាណិជ្ជកម្ម និងដឹកកសិផលទៅកាន់ទីផ្សារបស់ប្រជាកសិករ សំដៅជំរុញការ អភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន លើកកម្ពស់កម្រិតជីវភាពប្រជាជននៅតាមជនបទ ដើម្បីបង្ខិតជនបទឱ្យ មានជីវភាពប្រហាក់ប្រហែលនឹងទីប្រជុំជនផងដែរ ។​

ក្នុងឱកាសនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ផ្លូវទាំងពីរខ្សែនេះ ពិតជាមានសារៈសំខាន់ និងបានតភ្ជាប់ឃុំបារាយណ៍ ដែលជាឃុំដាច់ ស្រយាលមួយរបស់ស្រុកស្រី សន្ធរ និងជាសសៃឈាមសេដ្ឋកិច្ចដ៏សំខាន់មួយរបស់ស្រុកស្រីសន្ធរ ក្នុង ការដឹកជញ្ជូនកសិផល របស់ប្រជាកសិករពីផ្នែកខាងក្នុងមកកាន់ទីផ្សា។ ទន្ទឹមនេះ ជាបណ្តាញ​ គមនាគមន៍ដ៏សំខាន់មួយ ភ្ជាប់ទៅកាន់ដែនដីប្រវត្តិសាស្រ្តរបស់កម្ពុជា គឺរាជធានីបុរាណទូលបាសាន សតវត្សទី១៥ ដែលនឹងបង្ខិតរមណីយដ្ឋានប្រវត្តិសាស្ត្រមួយនេះ មកកាន់តែកៀក និងបង្កើនការ ទាក់ទាញទេសចរ ណ៍ជាតិ និងអន្តរជាតិទៅកាន់តំបន់ប្រវត្តិសាស្ត្រនេះបន្ថែមទៀត នៅពេលផ្លូវ ទាំងពីរខ្សែនេះបានស្ថាបនារួច។
ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់ថា ការ​បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ កន្លងទៅនេះ បានបង្ហាញច្បាស់ថាប្រជាពលរដ្ឋគាំទ្រសន្តិភាព គាំទ្រការអភិវឌ្ឍ និងគាំទ្រសម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តដឹកនាំការអភិវឌ្ឍន៍ និងលើកកម្ពស់កិត្យានុភាពជាតិ ឱ្យស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសនានាក្នុងតំបន់ និងក្នុងពិភពលោកផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here