រដ្ឋបាលខេត្តមកំពង់ធំជួបសំណេះសំណាលជាមួយបងប្អូនអ្នកសារព័ត៌មាន ប្រចាំខែកុម្ភៈឆ្នាំ២០២៣

0
115

ដោយ:ណារិទ្ធ
កំពង់ធំ ៖ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ រដ្ឋបាលខេត្តមកំពង់ធំជួបសំណេះសំណាល និងបញ្ចេញមតិយោបល់ជាមួយបងប្អូនអ្នកសារព័ត៌មាន ក្នុងខេត្តកំពង់ធំ ប្រចាំខែកុម្ភៈឆ្នាំ២០២៣ នៅអាគាC សាលាខេត្តកំពង់ធំក្រោមវត្តមាន ឯកឧត្តម សុខ ហៃ អភិបាលរងខេត្តកំពង់ធំ ដែលមានការចូលរួមពីថ្នាក់ដឹកនាំមន្ត្រីរាជកាអង្គភាពជុំវិញខេត្តព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូបបានអញ្ជើញចូលរួមផងដែរ។

ក្រោយពីទទួលបានសេចក្ដីរាយការណ៍ និងការប្រឈមរបស់អ្នកសារព័ត៌មានរួចមក ឯកឧត្តម សុខ ហៃ អភិបាលរងខេត្តកំពង់ធំបានសុំនុំពរដល់មន្ត្រីជំនាញពាក់ព័ន្ធ ត្រូវចូលរួមសហការណ៍ជាមួយបងប្អូនអ្នកសារព័ត៌ ហើយកុំយកអ្នកសារព័ត៌មានធ្វើជាសត្រូវ។

ក្នុងឪកាសនោះដែរក្រោយពីទទួលបានសុំនុំពររបស់អ្នកសារព័ត៌មានរួចមក ឯកឧត្តម សុខ ហៃ បានយល់ស្រម និងបានប្រធានមន្ទីរព័ត៌មាន រៀបចំបើកវគ្គបង្រៀនបន្ដុះណ្ដាលវិជ្ជាជីវៈស្ដីពីរបបអ្នកសារព័ត៌មាន ក្រោយពី ពិធីបុណ្យទន្លេររួច ៕

LEAVE A REPLY

Please enter your comment!
Please enter your name here