លោកជំទាវ តោ ពិឡា​ ក្រេីនរំលឹកដល់ប្រជាការពារ ឲ្យចូលរួមសាមគ្គីភាព និងអនុវត្តតួនាទីភារកិច្ច ដេីម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ

0
113


ដដោយ:លឹម​ សិលា​
កំពង់ចាម ៖ លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំបឹងណាយ​ បានក្រេីនរំលឹកដល់ប្រជាការពារ​ ឲ្យរួមសាមគ្គីភាព និងអនុវត្តតួនាទីភារកិច្ច ដេីម្បី ភាពសុខសាន្តរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍សង្គមជាតិ ឲ្យកាន់តែល្អប្រសើរបន្ថែម​ទៀត​ ។ ការ​ថ្លែង​បែប​នេះ​ក្នុងពិធីសំណេះសំណាល និងផ្តល់សម្ភារៈ​ ឯកសណ្ឋាន​ ជូនប្រជាការពារ នៅក្នុងឃុំបឹងណាយ កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ ។

ក្នុង​ឱកាស​នោះ​ដែរ​ លោកជំទាវ តោ ពិឡា បានថ្លែងថា​ ក្នុងនាមជាប្រជាការពារ​ នៅតាមភូមិ​ ឃុំ ត្រូវធ្វេីខ្លួនយ៉ាងណា ឲ្យក្លាយជាគំរូល្អ ដល់ប្រជាពលរដ្ឋទូទៅ​ និងរួមសហការជាមួយ កម្លាំងនគរបាលប៉ុស្តិ៍ អាជ្ញាធរ ក្នុងកិច្ចការពារ ថែរក្សា សន្តិសុខ សុវត្ថិភាព​ និងសណ្តាប់​ធ្នាប់​សាធារណៈ​ ជាពិសេស ការចូលរួម អនុវត្តវិធានការទប់ស្កាត់​អំពេីប្លន់​ លួចឆក់​ និងបទល្មេីសផ្សេងៗ​ ដើម្បី ភូមិ ឃុំមានសុវត្ថិភាព និងភាពសុខសាន្ត ជូនប្រជាពលរដ្ឋ សហគមន៍ ក៏ដូចជាសង្គមជាតិ ផងដែរ ។

ជាមួយ​គ្នា​នោះ​លោកជំទាវ រដ្ឋលេខាធិការ​ ក៏បានលេីកទឹកចិត្ត ដល់ប្រជាការពារ​ ដែលខិតខំបំពេញតួនាទីដោយស្ម័គ្រចិត្ត​  លះបង់​ កម្លាំង​កាយ​ កម្លាំង​ចិត្ត​ បន្តការគាំទ្រ​ និងអនុវត្តនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ជាពិសេស ការចូលរួមទាំងអស់គ្នា ដើម្បី បង្ក្រាបរាល់បទល្មេីសនានា ឲ្យខាងតែបាន​ ។ ពីព្រោះថា កម្លាំង​ប្រជាការពារ​ ក៏ជាអ្នកការពារសុខសវត្ថិភា​ព​ និងភាពសុខសាន្តជូនប្រជាពលរដ្ឋ និងចូលរួមចំណែកផ្សព្វផ្សាយ​ បង្ការការពារ​ ទប់ស្កាត់​ ការឆ្លងរីករាលដាលនូវជម្ងឺកូវីដ១៩​ ។ លេីសពីនោះ​លោកជំទាវ បានស្នេីដល់គ្រប់មន្ត្រីនគរបាល និងកម្លាំងប្រជាការពារទាំងអស់​ ត្រូវតែការពារសុខសន្តិភាព ដែលកំពុងមាន នាពេលបច្ចប្បន្ន​នេះ​ និងរៀបចំសណ្តាប់ធ្នាប់ ក្នុងដំណេីរការបោះឆ្នោតឲ្យរលូត​ផងដែរ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here