លោកយាយលោកតា ប្រជាពលរដ្ឋចំនួន ៥គ្រួសារ ទទួលអំណោយពីគណៈកម្មាធិការគណបក្សស្រុករវៀង

0
80


ព្រះវិហារ ៖ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ហោ ប៊ុនហួរ ប្រធានគណៈកម្មាធិការគណបក្សស្រុករវៀង បានដឹកនាំក្រុមការងារស្រុក និងក្រុមការងារគណបក្សឃុំរហ័ស ចុះសួរសុខទុក្ខលោកយាយលោកតា ប្រជាពលរដ្ឋចំនួន ៥គ្រួសារ ដែលមានជីវភាពខ្វះខាត រស់នៅក្នុងឃុំរហ័ស ស្រុករវៀង ខេត្តព្រះវិហារ។

លោកយាយលោកតា ប្រជាពលរដ្ឋចំនួន ៥គ្រួសារដែលបានទទួលអំណោយ ៖
  ១.លោកយាយ​ ព្រំ​ ចម​ អាយុ៨៦ឆ្នាំ​
នៅភូមិអន្លង់ស្វាយ​ ឃុំរហ័ស។
២.លោកយាយ​ ស្រី​ រ៉ែម​ អាយុ៧២ឆ្នាំ​ នៅភូមិអន្លង់ស្វាយ​ ឃុំរហ័ស។
៣.លោកយាយ​ ធៀន​ វី​ អាយុ៧០ឆ្នាំ​ និងលោកតា​ ភោគ​ តៅ​ នៅភូមិអន្លង់ស្វាយ​ ឃុំរហ័ស។
៤.លោកយាយ​ ស្វាយ​ អុំ​ អាយុ៦១ឆ្នាំ​ និងលោកតារស់​ ឆេមអាយុ៧៧ឆ្នាំ​ នៅភូមិអន្លង់ស្វាយ​ ឃុំរហ័ស។
៥.លោកយាយ​ រស់​ រ៉ែម​ អាយុ៨៤​ឆ្នាំ​ នៅភូមិអន្លង់ស្វាយ​ ឃុំរហ័ស។

ដោយក្នុងមួយគ្រួសារទទួលបានថវិកា​ ចំនួន​១០០,០០០​៛រៀល មី១កេស​ អង្ករ១បេ​ ទឹកសុីអុីវ១យួរ​ ត្រីខ១យួរ​ ប៊ីចេង​១កញ្ចប់​ ។

ជាមួយគ្នានោះដែរ លោកហោ ប៊ុនហួរ និងក្រុមការងារបានអញ្ជើញចូលរួមក្នុងពិធីអាពាហ៍ពិពាហ៍នៅភូមិថ្កែង ឃុំរហ័ស និងបានចូលរួមជាចំណងដៃចំនួន២០០,០០០៛ផងដែរ ដើម្បីអបអរសាទរសិរីសួស្តីជូនកូនប្រុសកូនស្រី ៕

LEAVE A REPLY

Please enter your comment!
Please enter your name here