គ្រួសារអតីតយុទ្ធជន ទទួលអំណោយពីក្រុមការងារ សអក.ខេត្ត សអក.ស្រុក នៅផ្ទះ០១ខ្នង ទំហំ៦ម៉x៦,៥ម៉

0
67


ព្រះវិហារ ៖ នៅព្រឹកថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ម៉ៅ សុវណ្ណ និងលោកវរសេនីយ៍ឯក នូ ប៊ុនថារ៉ុម មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជា អនុប្រធាន សអក.ខេត្តព្រះវិហារ តំណាងរបស់ ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជា ប្រធាន សអក ខេត្តព្រះវិហារ បានដឹកនាំក្រុមការងារ សអក.ខេត្ត សអក.ស្រុក និងសាខា រួមជាមួយអាជ្ញាធរមូលដ្ឋាន ចុះលើកផ្ទះ០១ខ្នង ទំហំ៦ម៉x៦,៥ម៉ ធ្វើអំពីឈើប្រក់ស័ង្គសីចំណាយថវិកាអស់ ១១,៥០០,០០០៛ ជូនគ្រួសារអតីតយុទ្ធជនឈ្មោះ ចាន់ រ៉ែន ភេទស្រី អាយុ៦៥ឆ្នាំ ជាគ្រួសារពលី រស់នៅភូមិរំចេក ឃុំរម្មនីយ៍ ស្រុករវៀង ខេត្តព្រះវិហារ ។

LEAVE A REPLY

Please enter your comment!
Please enter your name here