កុំថាថ្នាំញៀន១កញ្ចប់ កន្លះកញ្ចប់ក៏មិនឲរួចដែលក្នុងក្រុងកំពង់ឆ្នាំង

0
98


កំពង់ឆ្នាំង ៖ នៅថ្ងៃទី៨ ខែកុម្ភះ ឆ្នាំ២០២៣ កំលាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ចេញល្បាតពេលយប់ក្នុង
ភូមិសាស្ត្រក្រុង ឃាត់
ខ្លួនជនសង្ស័យ ១នាក់ ភេទប្រុស នៅចំណុចផ្លូវ(បេតុង)ភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំ ពាក់ព័ន្ធនិងករណីគ្រឿងញៀន។

តាមការបញ្ជាក់ពីសមត្ថកិច្ចបានឲដឹងថា ក្នុងការល្បាតពេលយប់ បានប្រទះឃើញជនសង្ស័យ ១នាក់ ក្រុមការងារបានឃាត់សួរនាំនិងឆែកឃើញថ្នាំញៀន ប្រភេទ មេតង់ហ្វេតាមីន(ម៉ាទឹកកក)១កញ្ចប់នៅចំនុចខាងលើ។

ក្រោយពីឃើញករណីខាងលើនេះសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនរួមនិងដកហូតវត្ថុតាង ថ្នាំ
ញៀនម៉ាទឹកកក ១កញ្ចប់
ព្រមទាំងឧបករណ៍សេបគ្រឿងញៀនភ្លាមៗនោះផងដែរ។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាង ថ្នាំ
ញៀនម៉ាទឹកកក 01កញ្ចប់
នឹងឧបករណ៍ជក់មួយចំនួនទៀតបញ្ជូនទៅស្នងកាដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្តតាមនិតិវិធី ៕

LEAVE A REPLY

Please enter your comment!
Please enter your name here