កុមារាម្នាក់ចេញពីសាលាដើរទៅផ្ទះបានជួប លោកមេប៉េអឹមខេត្តព្រះវិហា ទទួលបានថវិការ២ម៉ឺនរៀល និងកង់មួយគ្រឿងគ្រាន់ជិះមករៀននិងគេ

0
132

ដោយ:ណារិទ្ធ
កំពង់ធំ ៖ នៅថ្ងៃទី៣ ខែកុម្ភះ ឆ្នាំ២០២៣នេះ កុមារាម្នាក់មានជីវភាពខ្វះខាតចេញពីសាលារៀនដើទៅផ្ទះ បានជួបនិងលោកមេប៉េអឹមខេត្តព្រះវិហារ ឧត្តមសេនីយ៍ត្រី កង សៅគុណ បានហៅមកសួរនាំរួចបានទិញកង់១គ្រឿងឲទៅកុមារាម្នាក់នោះរួមនិងវិការ២ម៉ឺនរៀលបន្ថែមទៀត។

លោកឧត្តមសេនីយ៍ត្រី កង សៅគុណ បានប្រាប់ឲដឹងថា លោកកំពុងអង្គុយញាំអាហារមួយកន្លែង(គ្រួសាររីករាយ)ស្ថិតនៅភូមិក្រចាប់ ឃុំអាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានប្រទះឃើញកុមារាម្នាក់ ធ្វើដំណើរដោយស្មើជើង លោកបានហៅមកសួរនាំ ក្រោយពីសួរនាំរួចហើយ ដឹងថាកុមារាខាងលើមានជីវភាពខ្វះខាត លោកបានទិញកង់១គ្រឿងផ្ដល់ជូនគាត់ (និងថវិការ ២ម៉ឺនរៀល) គ្រាន់ជិះទៅសាលានិងគេ ដើម្បីកាត់បន្ថទាំងពេលវេលានិងកំលាំងផងដែរ។

ក្រោយពីកុមារាខាងលើទទួលកង់ និងថវិការួចមកគាត់សម្ដែងនៅការរំភើបនិងសប្បាយរីករាយយ៉ាងខ្លាំង ហើយគាត់ក៏បានជិះកង់តំរង់ទៅផ្ទះដោយភាពរីករាយ។

ទោះកង់១គ្រឿង និងថវិកា២ម៉ឺនរៀល ចំពោះអ្នកមានវាតិចតួចណាស់ តែចំពោះអ្នកក្រវិញច្រើនណាស់ ហើយក៏សូមអគុណដល់ម្ដាយឪពុកគាត់ទោះជាមិនមានសម្ភារនិយមឲកូនប្រើនិងគេក៏ពួកគាត់បានកូនរបស់គាត់រៀនបានថ្នាក់ខ្ពស់ដែលសូមកោតសរសើរ និងក៏សរសើរដល់លោកមេប៉េអឹងខាងលើផងដែរ ដែលគាត់នៅមានវប្បធម៌ចែករំលែក ៕

LEAVE A REPLY

Please enter your comment!
Please enter your name here