រដ្ឋបាលខេត្តស្វាយរៀងបើកកិច្ចប្រជុំស្ដីពីការប្រមូលតម្រូវការអទិភាព សម្រាប់រៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៤-២០២៦

0
101

ដោយ:ថត ស្រីមុំ
ស្វាយរៀង ៖ នាថ្ងៃអង្គារ ១០កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣នេះ​ នៅសាលប្រជុំនន្ទី សាលាខេត្ត ឯកឧត្តម​ រស់​ ផារិទ្ធ​ អភិបាលរងខេត្តស្វាយរៀង​ តំណាង ឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាលខេត្ត បានអញ្ជេីញជាអធិបតីដឹកនាំកិច្ចប្រជុំស្តីពីការប្រមូលតម្រូវការអាទិភាព សម្រាប់រៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៤-២០២៦ ខេត្តស្វាយរៀង ។

វត្តមានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ រួមមាន លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធាន- អនុប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការទាំង៥ និងលោកស្រីប្រធានអនុប្រធានអង្គភាពចំណុះសាលាខត្ត លោក លោកស្រី អភិបាល អភិបាលរងក្រុង ស្រុកទាំង៨ លោកនាយករដ្ឋបាលសាលាក្រុង ស្រុកទាំង៨ លោក លោកស្រីប្រធានការិយាល័យផែនការ និងគាំទ្រឃុំ សង្កាត់ចំណុះសាលាក្រុង ស្រុកទាំង៨ និងអ្នកពាក់ព័ន្ធផ្សេងទៀត សរុបប្រមាណ
៧០ នាក់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here