អភិបាលខេត្តកំពង់ចាម បានជំរុញការស្ថាបនាផ្លូវក្រាលកៅស៊ូប្រវែង ១២គីឡូម៉ែត្រ នៅស្រុកកំពងសៀម ត្រូវសម្រេចឱ្យបានរួចរាល់នៅមុនពេលបោះឆ្នោតឆ្នាំ២០២៣

0
95


ដោយ​ លឹម​ សិលា​
កំពង់ចាម: ក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូDBST ១ខ្សែ ប្រវែង ១២គីឡូម៉ែត្រ ទទឹង ៧ម៉ែត្រ និងសំណង់សិល្បការ ចាប់ពីផ្លូវជាតិលេខ៧១ ភូមិអន្លង់ស្នូក ឃុំអូរស្វាយ ដល់ភូមិល្ពាក ឃុំស្រុក ស្រក់កំពង់សៀម នាព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជំរុញដល់ក្រុមការងារបច្ចេកទេស ធ្វើយ៉ាងណាត្រូវស្ថាបនាផ្លូវមួយខ្សែនេះ ឱ្យត្រូវតាមបទដ្ឋានបច្ចេកទេស និងត្រូវសម្រេចឱ្យបានរួចរាល់មុនផែនការ នៅមុនពេលបោះឆ្នោត​ ខែកក្កដា​ ឆ្នាំ២០២៣នេះ ដើម្បីប្រារព្ធពិធីបើកសម្ពោធជូនប្រជាពលរដ្ឋប្រើប្រាស់ ។

ក្នុងពិធីសំណេះសំណាលនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ដោយសារប្រទេសជាតិយើងមានសុខសន្តិភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ទើបមានការអភិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់ដូចសព្វថ្ងៃនេះ ជាក់ស្ដែងការស្ថាបនាផ្លូវមួយខ្សែខាងលើនេះ ដែលជាសរសឈាមនៃសេដ្ឋកិច្ច​យ៉ាង​សំខាន់​ ដោយមានផ្លូវមានក្តីសង្ឃឹម ទីណាមានការអភិវឌ្ឍន៍ទៅដល់ ទីនោះតែង​តែមានការរីកចម្រើន ហេីយជីវភាពប្រជាពលរដ្ឋ កាន់តែប្រសើរឡើង ដូច្នេះសូមឲ្យពុកម៉ែបងប្អូន មានការជឿ ទុកចិត្តគ្នាទៅវិញទៅមក ជាមួយអជ្ញាធរយើង ដើម្បីរួមគ្នាបន្តធ្វើការអភិវឌ្ឍឱ្យកាន់តែ មានការរីកចម្រើនបន្ថែមទៀត ។

ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឲ្យចូលរួមជាមួយ អាជ្ញាធរមូលដ្ឋាន ដើម្បីអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្តិភាព និងសូមឲ្យចូលរួមសហការ ជាមួយអាជ្ញាធរ ដើម្បីសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធខាងលើនេះឲ្យបានជោគជ័យ ប្រយោជន៍ដល់ការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ ក៏ដូចជាការរួមគ្នាកាត់បន្ថយភាពក្រីក្រ តាមរយៈការធ្វើដំណើរបានងាយស្រួល និងឆាប់រហ័ស ពោលគឺផ្លូវនេះជារបស់ពុកម៉ែបងប្អូនហើយ ពេលស្ថាបនារួចសូមប្រើប្រាស់តាមតំរូវការចុះ ប៉ុន្តែសូមចូលរួមថែទាំផង ជាពិសេសពេលបានផ្លូវល្អហើយ សូមអប់រំកូនចៅឲ្យបើកបរ ដោយមានការ​គោរព​ច្បាប់​ចរាចរ​ និង​មានការប្រុងប្រយ័ត្នផងដែរ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here