ផ្តល់ឈាម ផ្តល់ក្តីស្រលាញ់ ! ជូន បង ប្អូន ប្រជាពលរដ្ឋ នៅស្រុកសង្គមថ្មី

0
105


ព្រះវិហារ ៖នៅថ្ងៃទី៣១ខែមករាឆ្នាំ២០២៣ នេះ ក្រោមវត្តមានលោក យុង គឹមហ៊ាន អភិបាលរងខេត្ត តំណាងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដោយមានការចូលរួមពីលោកវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ និងមន្រ្តីសុខាភិបាល មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបី យុវជន ស.ស.យ.ក សមាគមន៏នារីកម្ពុជាដើម្បីអភិវឌ្ឍន ព្រះសង្ឃ ដើម្បីផ្តល់ឈាម ផ្តល់ក្តីស្រលាញ់ ! ជូន បង ប្អូន ប្រជាពលរដ្ឋ នៅស្រុកសង្គមថ្មី ដែលពិធីនេះបានធ្វើឡើងនៅសាលាស្រុកសង្គមថ្មី ខេត្តព្រះវិហារ។

កម្មវិធីបរិច្ចាគឈាមនេះ គឺជាការផ្តួចផ្តើមគំនិត ពីឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដែលឯកឧត្តមបានគិតគូរដល់ប្រជាពលរដ្ឋគ្រប់ៗគ្នា ហើយកម្មវិធីបរិច្ចាគឈាមនេះដែលគឺសម្រាប់ជួយសម្រួលដល់ប្រជាពលរដ្ឋនៅក្នងស្រុកសង្គមថ្មី។

ពិធីនេះមានអ្នកចូលរួមសរុប១១៩ នាក់ អ្នកស្ម័គ្រចិត្តបរិច្ចាគឈាមចំនួន១១៩នាក់ ក្នុងនោះអ្នកដែលបានផ្តល់ឈាមជាក់ស្តែងចំនួន ៨៣ នាក់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here