មន្ទីរព័ត៌មានបេីកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា​​ និងលេីកទិសដៅការងារអនុវត្តន៍បន្ដសម្រាប់ខែបន្ទាប់

0
179


មន្ទីរព័ត៌មានខេត្តព្រះវិហារ នារសៀលថ្ងៃទី៣១​ ខែមករា​ ឆ្នាំ២០២៣​នេះ​ បានបេីកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងលេីកទិសដៅការងារសម្រាប់អនុវត្តន៍បន្ដសម្រាប់ខែកុម្ភ:​ ក្រោមអធិបតីភាព​ លោកស្រី​ ហែម​ សុគុណពិសី​ ប្រធានមន្ទីរព័ត៌មានខេត្ត​ ដោយមានការចូលរួមពីសំណាក់​ លោក​ លោកស្រីអនុប្រធានមន្ទីរ​ ប្រធាន​ អនុប្រធានការិយាល័យទាំង៥​ ព្រមទាំងមន្ដ្រីរាជការ​ មន្ដ្រីកិច្ចសន្យាជាច្រេីនរូបទៀត។

លោកស្រី​ ហែម សុគុណពិសី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ​ មន្រ្តីរាជការ នៃការិយាល័យទាំង៥​ ដែលក្នុងរយៈពេលអនុវត្តន៍ការងារកន្លងមកនេះ បានខិតខំប្រឹងប្រែងក្នុងការបំពេញការងារតាមជំនាញរបស់ខ្លួនយ៉ាងយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ រហូតទទួលបានជោគជ័យ​ ព្រមទាំងទទួលបាននូវការកោតសរសេីរពីថ្នាក់ដឹកនាំខេត្ត​ ក៏ដូចជាថ្នាក់ដឹកនាំក្រសួង។ ជាមួយនេះលោកស្រីប្រធានមន្ទីរក៏បានជម្រុញបន្ថែមដល់មន្រ្តីជំនាញទាំងអស់ បន្តយកចិត្តទុកដាក់ បង្កើនប្រសិទ្ធភាពការងាររបស់ខ្លួនក្នុងវិស័យព័ត៌មានឲ្យបានកាន់តែប្រសើរជាងមុនបន្ថែមទៀត ត្រូវសហការ និងទំនាក់ទំនងគ្នាឲ្យបានល្អក្នុងការផលិតព័ត៌មាន​ ជាពិសេសត្រូវរកដំណោះស្រាយរាល់បញ្ហាប្រឈមនានាដែលកើតឡើងនៅរាល់សកម្មភាពការងារ។

LEAVE A REPLY

Please enter your comment!
Please enter your name here