ឯកឧត្តម ហ៊ុន ម៉ានី ក្រើនរំលឹកដល់យុវជនឱ្យខិតខំហ្វឹកហាត់ជំនាញ ដើម្បីមានបទពិសោធន៍ និង ភាពរីកចម្រើនទៅតាមសម័យកាលថ្មី

0
145


ដោយ​ លឹម​ សិលា​
កំពង់ចាម: ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារស្នាក់ការសហភាពសហព័ន្ធយុវជន កម្ពុជាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៣១​ ខែមករា​ ឆ្នាំ២០២៣នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភា ពស់ហព័ន្ធយុវជនកម្ពុជា បានក្រើនរំលឹកដល់សមាជិក សមាជិកា ស.ស.យ.ក ទាំងអស់ ត្រូវខិតខំ ហ្វឹកហាត់ជំនាញឱ្យបានច្រើន ដើម្បីមានបទពិសោធន៍ និងសមត្ថភាពច្នៃប្រឌិត ពោលគឺត្រូវអភិវ ឌ្ឍន៍ធនធានយុវជនឱ្យមានជំនាញ និងភាពរីកចម្រើនទៅតាមសម័យកាលថ្មីនេះ ។

ក្នុងពិធីនោះដែរ ឯកឧត្ដម ហ៊ុន ម៉ានី បានថ្លែងអំណរគុណ ដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលតែងតែសហការគាំទ្ររាល់ សកម្មភាព ស.ស.យ.ក ខេត្តកំពង់ចាម និងកោតសរសើរចំពោះ ថ្នាក់ដឹកនាំ សមាជិក សមាជិកា ស.ស.យ.ក ក៏ដូចជាសប្បុរសជនទាំងអស់ ដែលបានចំណាយធន ធាន កម្លាំងកាយចិត្ត និងខិតខំសហការក្នុងការជំរុញការសាងសង់ អគារស្នាក់ការសហភាពសហ ព័ន្ធយុវជនខេត្តកំពង់ចាម រហូតសម្រេចបានសមិទ្ធផលទាំងនេះ សម្រាប់បម្រើដល់កិច្ចការងារ សង្គម ស្ម័គ្រចិត្ត និងយុវជន។

ជាមួយគ្នានោះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានសម្តែងនូវការ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកា ស.ស.យ.ក ខេត្តកំពង់ចា មទាំងអស់ ដែលបានចូលរួម ចំណែកតាមរយៈសកម្មភាពសង្គម និងមនុស្សធម៌របស់ខ្លួនដែលជា ចំណែកមួយក្នុងការ កសាងប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវ ឌ្ឍនភាពសង្គម។ ហើយក៏បានផ្តាំផ្ញើដល់សមាជិក សមាជិកា ទាំងអស់ សូមចូលរួមថែរក្សាអគា រនេះឲ្យបាន ស្ថិតស្ថេរគង់វង្ស ដើម្បីជាប្រយោជន៍ដល់យុវជនជំនាន់នេះ និងយុវជនជំនាន់ក្រោយ ៗទៀត ។

ក្នុងពិធីនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាសមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិ ស​ ស​ យ​ ក បានក្រើនរំលឹកដល់យុវជនទាំងអស់ ត្រូវខិតខំអភិវឌ្ឍសមត្ថភាពរបស់ខ្លួនដែលជាធនធានយ៉ាងសំខាន់ សម្រាប់អភិវឌ្ឍសង្គមជាតិ ឱ្យ កាន់តែទទួលបានការរីកចម្រើនបន្ថែមទៀត ឱ្យសក្កិសមជាអ្នកបន្តវេន ខណៈប្រទេសជាតិយើង កំពុងមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនផងដែរ ។

គួរបញ្ជាក់ថា អគារពហុបំណងរបស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម មានទំហំ ១៣x២០ម៉ែត្រ ដែលចំណាយថវិកាអស់ប្រមាណជា ៣០ម៉ឺនដុល្លារអាមេរិក ដោយមានការឧបត្ថម្ភ គាំទ្រពីសំណាក់យុវជន សប្បុរសជន និងថ្នាក់ដឹកនាំនានា ដែលសាងសង់នៅលើផ្ទៃដីទំហំ ៤.២០៧ម៉ែត្រការ៉េ ជាកម្មសិទ្ធិរបស់ ស ស យ ក ខេត្តកំពង់ចាម ស្ថិតនៅ ភូមិតាណេង សង្កាត់ សំបួរមាស ក្រុងកំពង់ចាម ៕

LEAVE A REPLY

Please enter your comment!
Please enter your name here