លោកហែម សុីណា អបាលស្រុករំដួល បានអញ្ជើញជួបដំណាំណាលជាមួយប្រជាពលរដ្ឋ នៅ ក្នុងពិធីបើកការដ្ឋានគម្រោងកែលម្អផ្លូវដីក្រាលថ្មបំបែក ប្រវែង ៥,៣១២ម៉ែត្រ នៅឃុំបុសមន ស្រុករំដួល

0
99

ដោយ:ថត ភារៈ
(ខេត្តស្វាយរៀង): លោក ហែម សុីណា អភិបាលស្រុករំដួល បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមទៅចូលរួមបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលជាបោះឆ្នោតឲ្យខ្លួនឯង ដើម្បីនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ជាបន្តបន្ទាប់ទៀត។

ការថ្លែងបែបនេះរបស់លោក ហែម សុីណា អភិបាលស្រុក បានធ្វើឡើងនៅក្នុងពិធីបើកការដ្ឋានគម្រោងកែលម្អផ្លូវដីក្រាលថ្មបំបែកប្រវែង ៥,៣១២ម៉ែត្រ ទទឹង ៤ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ដោយឆ្លងកាត់ ពីរភូមិ គឺភូមិបុសមនលើ និងភូមិវាល ដែលស្ថិតនៅក្នុងឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ដែលមានការចូលរួមពីក្រុមការងារមន្ត្រីសាលាស្រុក និងលោកក្រុមហ៊ុន អ៊ុំ វណ្ណៈ លោកមេឃុំ ស្មៀនឃុំ មេភូមិ និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

លោក ហែម សុីណា អភិបាលស្រុករំដួល ក៏បានថ្លែងអំណរអរគុណដល់ឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្ត ដែលបានយកចិត្តទុកដាក់ និងជំរុញការអភិវឌ្ឍនៅក្នុងខេត្តស្វាយរៀងយើងនេះឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ ។

លោកបានបន្តថា «សមិទ្ធផលផ្លូវដីក្រាលថ្មបំបែកប្រវែង ៥,៣១២ម៉ែត្រ ដោយឆ្លងកាត់ពីរភូមិបុសមនលើ និងភូមិវាល មួយខ្សែនេះ គឺកើតចេញពីការខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជាឃុំ ស្រុក និងថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជាខេត្ត ព្រមទាំងមានការគិតគូរយកចិត្តទុកដាក់ ពីសំណាក់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនចុះជួយខេត្តស្វាយរៀង ដែលលោកជំទាវតែងតែយកចិត្តទុកដាក់គិតគូរជាមួយសមាជិកសមាជិកា របស់គណបក្សប្រជាជនកម្ពុជាគ្រប់ពេលវេលា»។

លោកហែម សុីណា អភិបាលស្រុករំដួល បន្តទៀតថា ផ្លូវចាក់បេតុងនេះ មិនត្រឹមតែជួយសម្រួលក្នុងការធ្វើដំណើរ និងដឹកជញ្ជូនដឹកកសិផលទៅកាន់ទីផ្សារប៉ុណ្ណោះទេ វាថែមទាំងចំណេញទាំងពេលវេលា និងថវិកាថែមទៀតផង ដូច្នេះសូមមេត្តាជួយថែរក្សាឲ្យបានយូរអង្វែង ព្រោះនេះជាសម្បតិ្តរបស់យើងទាំងអស់គ្នា ដែលក្រុមការងារគណបក្សប្រជាជនកម្ពុជាបានខិតខំស្ថាបនាឡើង ។ លោកហែម ស៊ីណា អភិបាលស្រុក សូមបញ្ជាក់ផងដែរថា បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានមុខរបរជីកដឹកចាក់ដី ត្រូវសុំអាជ្ញាធរជាមុនសិន ៕

LEAVE A REPLY

Please enter your comment!
Please enter your name here