ឯកឧត្តមប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា បានផ្តល់ជូននៅ កុំព្យូទ័រ ថ្មីចំនួន១៤គ្រឿង ជូនគណបក្សស្រុករវៀងចំនួន ២គ្រឿង និងបក្សឃុំ ចំនួន ១២គ្រឿង ទុកសម្រាប់ប្រើប្រាស់

0
132

ដោយ:ណារិទ្ធ
ព្រះវិហារ ៖ នៅរសៀលថ្ងៃទី២៦  ខែមករា ឆ្នាំ២០២៣នេះ គណៈកម្មាធិការគណបក្សស្រុករវៀង បានរៀបចំកម្មវិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សស្រុក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម មាស សុភា ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានខេត្តព្រះវិហារ ដែលមានការចូលរួមពីឯកឧត្តមប្រាក់ សុវណ្ណ និងក្រុមការងារគណបក្សជាច្រើនរូបបានអញ្ជើញចូលរួមផងដែរ។

ជាមួយគ្នានេះដែរ ឯកឧត្តមប្រធានក្រុមការងារថ្នាក់កណ្តាលបានជួបសំណេះសំណាលសួរសុខទុក្ខ និងពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន ដល់ក្រុមការងារគណបក្សទាំងអស់ដែលបានមកចូលរួមនាឪកាសនោះផងដែល។

ក្រោយពីកិច្ចសំណេះសំណាលរួចមកឯកឧត្តមប្រធាន ក៏បានផ្តល់ជូននៅ កុំព្យូទ័រ ថ្មីចំនួន១៤គ្រឿង ជូនគណបក្សស្រុករវៀងចំនួន ២គ្រឿង និងបក្សឃុំ ចំនួន ១២គ្រឿង ទុកសម្រាប់ប្រើប្រាស់តាមការចាំបាច់តាមឃុំនិមួយៗរបស់ខ្លួន ៕

LEAVE A REPLY

Please enter your comment!
Please enter your name here