កិច្ចប្រជុំ ស្តីពីកិច្ចសហប្រតិបត្តិការលើកទី ៩ រវាងខេត្តព្រះវិហារ នៃព្រះរាជាណចក្រកម្ពុជា ជាមួយខេត្តចម្ប៉ាសាក់ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

0
144


ខេត្តចម្ប៉ាសាក់ ៖ ឯកឧត្តម គីម រិទ្ធី ដឹកនាំគណៈប្រតិភូ ចូលរួមក្នុងកិច្ចប្រជុំ ស្តីពីកិច្ចសហប្រតិបត្តិការ លើកទី៩ រវាងខេត្តព្រះវិហារ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយខេត្តចម្ប៉ាសាក់ នៃសាធារណ រដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីរឹតចំណង សាមគ្គីភាព មិត្តភាព និងការអភិវឌ្ឍន៍ រវាង ខេត្តជាប់ព្រំដែន។

នៅរសៀលថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិ បាលខេត្ត បានដឹកនាំប្រតិភូ ចូលរួមក្នុងកិច្ចប្រជុំ ស្តីពីកិច្ចសហប្រតិបត្តិការលើកទី៩ រវាងខេត្ត ព្រះវិហារ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយខេត្តចម្ប៉ាសាក់ នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ក្រោមកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់ ឯកឧត្តមបណ្ឌិត វិល័យវង្ស ប៊ុតដាខាំ អភិបាលខេត្តចម្ប៉ាសាក់ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ កិច្ចប្រជុំ នេះបានប្រព្រឹត្តិទៅនៅទីក្រុងប៉ាក់សេ ខេត្តចម្ប៉ាសាក់ ដែលធ្វើឡើងក្នុងគោលបំណង ដើម្បីរឹត ចំណងសាមគ្គីភាព មិត្តភាព និងការអភិវឌ្ឍន៍ រវាងខេត្តជាប់ព្រំដែន នៃប្រទេសទាំងពីរ ឲ្យបាន កាន់តែរឹងមាំបន្ថែមទៀត។

ក្នុងឱកាសនោះ ឯកឧត្តម គីម រិទ្ធី បានសម្តែងនូវក្តីសោមនស្សរីករាយ និងវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍន៍លើគ្រប់វិស័យ ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ សំណង់ និងផ្នែកធនធានមនុស្ស នៅក្នុងខេត្តចម្ប៉ាសាក់ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ឯឧត្តម ក៏បានគូស បញ្ជាក់អំពីទំនាក់ទំនងយ៉ាងជិតស្និត ដោយឈរលើមូលដ្ឋានចំណងមិត្តភាពជាប្រពៃណី និង ភាពជាអ្នកជិតខាងល្អ ព្រមទាំងឯកភាពបន្តពង្រឹងទំនាក់ទំនងដ៏ល្អ ក្នុងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យរវាងខេត្ត និងខេត្តនៃប្រទេសទាំងពីរ ជាពិសេសវិស័យសំខាន់ៗ ដូចជា នយោ បាយ សន្តិសុខ ពាណិជ្ជកម្ម វិនិយោគ អប់រំ និងវប្បធម៌។

ឯកឧត្តម បានបន្តទៀតថា កិច្ចសហប្រតិបត្តិការកន្លងមក បានអនុវត្តទៅលើវិស័យនានា ដែលបង្កលក្ខណៈឲ្យភាគីទាំងពីរសហការ និងដោះស្រាយនូវបញ្ហា ការរក្សាសណ្តាប់ធ្នាប់សន្តិ សុខតាមបណ្តោយព្រំដែន ដូចជា អំពើចោរកម្ម ការឆ្លងចេញចូលសួរសុខទុក្ខរបស់ប្រជាពលរដ្ឋ ការរៀបចំពិធីបុណ្យអ៊ុំទូកមិត្តភាព រវាងស្រុកខូង និងស្រុកឆែប ដើម្បីបង្កើនការរឹតចំណងមិត្ត ភាព កិច្ចសហប្រតិបត្តិការ និងដើម្បីលើកកម្ពស់ការផ្លាស់ប្តូរទំនិញ និងទេសចរណ៍។ ស្របជា មួយនិងលទ្ធផលដែលអនុវត្តនាពេលកន្លងមក យើងសង្កេតឃើញថាមានបញ្ហាមួយចំនួន នៅ មិនទាន់អនុវត្តបានដូចជា បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់តាមបណ្តោយព្រំដែន ការលួចកាប់បំ ផ្លាញព្រៃឈើ ការរត់ពន្ធ-ការបរបាញ់សត្វ ការឆ្លងដែនខុសច្បាប់ ការរៀបអាពាហ៍ពិពាហ៍ ខុសច្បាប់ ការផ្លាស់ប្តូរកិច្ចប្រជុំរវាងមន្ទីរជំនាញ និងមន្ទីរជំនាញ កិច្ចប្រជុំថ្នាក់ស្រុក និងថ្នាក់ ស្រុក ។

ទន្ទឹមនេះ ឯកឧត្តម ក៏បានជម្រុញឲ្យភាគីទាំងពីរ ធ្វើការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅ វិញទៅមក ជាពិសេសទៅលើវិស័យកសិកម្ម ដែលបច្ចុប្បន្ននេះ នៅទូទាំងប្រទេសកម្ពុជា ខេត្ត ព្រះវិហារ ជាខេត្តធំជាងគេដែលនាំចេញនូវស្រូវសរីរាង្គទៅលក់នៅទីផ្សារអ៊ឺរ៉ុប និងកំពុងជម្រុញ ខេត្តមួយនេះឲ្យក្លាយទៅជាខេត្តសរីរាង្គ។

LEAVE A REPLY

Please enter your comment!
Please enter your name here