លោកហែម សុីណា អភិបាលស្រុករំដួល សូមអរគុណសន្តិភាព បើមិនមានសុខសន្តិភាព ក៏មិនមានការអភិវឌ្ឍន៍រហូតដល់សព្វថ្ងៃនេះ ដែរ

0
96


ថត ភារៈ
ស្វាយរៀង ៖ លោកហែម សុីណា អភិបាលស្រុករំដួល បានថ្លែងថា សូមអគុណសន្តិភាព បើមិនមានសុខសន្តិភាព ក៏មិនមានការអភិវឌ្ឍន៍រហូតដល់សព្វថ្ងៃនេះដែរ ។

ការថ្លែងបែបនេះធ្វើឡើងនាព្រឹកថ្ងៃទី២៥ ខែមករាឆ្នាំ២០២៣ ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនិងបើកកាដ្ឋានជួសជុលផ្លូវដីសក្រាលថ្មបំបែកប្រវែង ៦,២៤០ម៉ែត្រ ដែលឆ្លងកាត់ ភូមិព្រៃបឹង ភូមិត្រពាំងកណ្ដាល ភូមិអង្គពក និងភូមិវាល គម្រោងថវិកា ឆ្នាំ២០២២ នៅឃុំមុឺនជ័យ ស្រុករំដួល ខេត្តស្វាយរៀង ដែលជាតម្រូវការ ចាំបាច់របស់ប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងការធ្វើដំណើរឆ្លងកាត់ក៏ដូចជា ដឹក កសិកផល ផងដែរ។

លោក ហែម សុីណា អភិបាលស្រុករំដួល បានបន្តថាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនទាំងហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យពិសេសជានិច្ចកាល សម្ដេចតែងតែយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់ប្អូនប្រជាពលរដ្ឋ ទូទាំងប្រទេសក៏ដូចជាក្នុងខេត្តស្វាយរៀងផងដែរ។

លោកអភិបាលស្រុកក៏ បានអំពាវនាវប្រជាពលរដ្ឋនៅពេលទទួលបានសមិទ្ធិផលនេះហើយសូមចូលរួមថែរក្សាឲ្យបានគង់វង្ស ទុកជាសម្បត្តិរួមរបស់យើងទាំងអស់គ្នាមិនមែនជារបស់បុគ្គលណាម្នាក់ឡើយ
ពិសេសអ្នកម៉ៅការផ្លូវនេះសូមធ្វើអោយមានគុណភាពនិងត្រូវតាមលក្ខណះបច្ចេកទេសផងដែរ។…

បន្ទាប់មកលោក ហែម សុីណា អភិបាលស្រុករំដួល ក៏បានផ្ដាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋដែលមានអត្តសញ្ញាប័ណ្ណរបស់ខ្លួនហួស សុពលភាពសូមអញ្ជើញប្រញាប់មកធ្វើថ្មីក្នុងរយះពេល៣ខែនិងសូមបងប្អូនចាស់ក្មេង នាំគ្នាបន្តមកចាក់វ៉ាក់សាំង ចាក់ដូសជំរុញទី៦ តាមការណែនាំរបស់រាជរដ្ឋាភិបាលដើម្បីបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីត១៩ សាជាថ្មី និងសូមអញ្ជើញពុកម៉ែលោកតាលោកយាយ ប្រជាពលរដ្ឋទៅចូលរួមទៅបោះឆ្នោតនៅឆ្នាំ២០២៣ខាងមុខអោយបានគ្រប់ៗគ្នា ។ សូមបញ្ជាក់ផងដែរថា បន្ទាប់ពីបញ្ចប់កម្មវិធីនេះដែរ លោក ហែម សុីណា អភិបាលស្រុករំដួល ក៏បានឆ្លើយតបតាមសំណើសំណូមពររបស់ប្រជាពលរដ្ឋ ឯកឧត្តមនាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម ប្រធានក្រុមការងារគណៈបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុករំដួល បានសម្រេចចិត្តជួយស្ដារប្រឡាយ ១ខ្សែប្រវែង ២គីឡូម៉ែត្រ និងជួយជួសជុលផ្លូវជាប់ប្រឡាយស្ថិតនៅភូមិត្រពាំងរុន ឃុំសង្កែផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here