រដ្ឋបាលស្រុករវៀងបើកកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំពិធីគ្រោងពាលីបញ្ចុះបឋមសិលាអាគាររដ្ឋបាលស្រុកថ្មី និងបំពាក់ភ្លើងលើគោយន្តកន្ត្រៃជូនប្រជាពលរដ្ឋឃុំរំដោះចំនួន ៨១គោយន្ត

0
176

ដោយ:ណារិទ្ធ
ព្រះវិហារ ៖ នាព្រឹកថ្ងៃទី២៤  ខែមករា ឆ្នាំ២០២៣នេះ រដ្ឋបាលស្រុករវៀង ដឹកនាំដោយលោក ហោ ប៊ុនហួរ ក្នុងនាមជាប្រធានគណបញ្ជាការឯកភាពស្រុកបានបើកកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំពិធីគ្រោងពាលីបញ្ចុះបឋមសិលាសាងសង់អាគាររដ្ឋបាលស្រុកថ្មីនាពេលឆាប់ៗនេះ ដោយជ្រើសរើសយកថ្ងៃទី២៧ ខែមករា ដើមឆ្នាំ២០២៣នេះ ដែលមានទំហំបណ្ដោយ ២៨ម៉ែត្រ និងទទឹង១០ម៉ែត្រដើម្បីសម្រួលជូនសម្រាប់ប្រជាពលរដ្ឋក្នុងស្រុករវៀង។
   
ក្រោយពីកិច្ចប្រជុំខាងលើរួចមករដ្ឋបាលស្រុករវៀងបានបន្តចុះនែនាំ និងបំពាក់ភ្លើងបំភ្លឺគោយន្តកន្ត្រៃជូនប្រជាពលរដ្ឋក្នុងឃុំរំដោះ ដែលប្រព្រឹត្តទៅនៅសាលាឃុំរំដោះ ។

នាងឪកាសនោះ លោក ហោ ប៊ុនហួតបានពន្យល់នែនាំដល់ប្រជាពលរដ្ឋដែលមានគោយន្ដត្រូវស្គាល់ពីច្បាប់ចរាចរណ៍ផ្លូវគោគ ហើយពេលធ្វើដំណើរត្រូវហាមវ៉ាជែងកន្លែងមានមនុស្សច្រើនឆ្លងកាត់ ហើយពេលយប់ត្រូវបំពាក់ភ្លើងបំភ្លឺខាងមុខនិងខាងក្រោយដើម្បីសម្គាល់ ជាវៀងនៅគ្រោះថ្នាក់ជាយថាហេតុ។

គោយន្ដដែលមកទទួលភ្លើងបំភ្លឺនាពេលនោះមានចំនួន ៨១គោយន្ត និងទទួលបានការឧបត្ថម្ភជូនពួកគាត់បន្ថែមក្នុងមួយគោយន្ដ ប្រេងម៉ាសូត ១លីត្រ ខារ៉ាបាវ១កំប៉ុងផងដែ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here