ឯកឧត្តម ស្វាយ សំអ៊ាង អញ្ជេីញសម្ភោធអគាសិក្សា១ខ្នងនៅក្នុងសាលាបឋមសិក្សាសេកុង ដែលជាជំនួយអង្គការភ្លែន

0
126


(ស្ទឹងត្រែង)៖ នៅរសៀល ថ្ងៃចន្ទ​ ២កេីត ខែមាឃ​ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ត្រូវនឹង​ថ្ងៃទី២៣​ ខែមករា ឆ្នាំ២០២៣​នេះ
អគារសិក្សាចំនួន១ខ្នង​ មាន០៣បន្ទប់​ក្រោមជំនួយគាំទ្ររបស់អង្គការភ្លែនអន្តរជាតិកម្ពុជា(Plan International Cambodia) ស្ថិតនៅ ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ត្រូវបានសម្ពោធដាក់ឲ្យប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង។​

ការសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សាថ្មីចំនួន១ខ្នងមាន.០៣ បន្ទប់នេះធ្វើឡើងក្នុងបរិវេនសាលាបឋមសិក្សាសេកុង ដោយមានការចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត ថ្នាក់ដឹកនាំអង្គការភ្លែនអន្តរជាតិប្រចាំខេត្តស្ទឹងត្រែង លោកអភិបាលស្រុកសៀមប៉ាង ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្ត ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណ ២០០ នាក់។

ឯកឧត្តម ស្វាយ សំអ៊ាង បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ឲ្យខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីក្លាយទៅជាពលរដ្ឋល្អ មានចំណេះដឹង មានសីលធម៍ ក្លាយជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អក្នុងសង្គម និងជាធនធានមនុស្សដ៏ល្អរបស់សង្គមជាតិ ឈានឆ្ពោះទៅក្លាយជាអ្នកបន្តវេនដឹកនាំ និងរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យមានភាពរីកចំរើន ហើយជាពិសេសត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ ដែលនាំឲ្យខូចអនាគតខ្លួនឯង និងបាត់បង់កិត្តិយសគ្រួសារ។

ក្នុងនោះ ឯកឧត្តម អភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់ជំនួយ តាមរយៈអង្គការភ្លែន ដែលបានផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធអប់រំដ៏រឹងមាំនាពេលនេះ។ ក្នុងនោះដែរ ឯកឧត្តម ក៏បានចាត់ទុកសកម្មភាពមនុស្សធម៌ របស់អង្គការភ្លែន ពិតជាបានបញ្ជាក់ពីការចូលរួមចំណែកយ៉ាងសកម្មរបស់អង្គការមួយនេះ ក្នុងកិច្ចការសង្គម មនុស្សធម៍ និង ការអភិវឌ្ឍធនធានមនុស្ស ដែលជាទ្រព្យ ដ៏មានតម្លៃបំផុតក្នុងការអភិវឌ្ឍសង្គមជាតិ ស្របតាមយុទ្ធសាស្ត្រចតុកោណតំណាក់កាលទី០៤ របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសកម្មវិធីកំណែទម្រង់គុណភាពវិស័យអប់រំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលកំពុងត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងពីក្រសួង ក៏ដូចប្រមុខរាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ននេះ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ស្វាយ សំអ៊ាង ក៏បានស្នើឲ្យអាជ្ញាធរគ្រប់លំដាប់ដាប់ថ្នាក់ ប្រជាពលរដ្ឋ ជាពិសេសលោកគ្រូ អ្នកគ្រូ និង ក្មួយៗសិស្សានុសិស្ស ត្រូវចេះស្រឡាញ់ និងយកចិត្តទុកដាក់ ថែទាំសាលារៀនមួយនេះឲ្យបានគង់វង្ស និងប្រើប្រាស់បានយូរអង្វែង ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here