ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល​ នៃគណៈអភិបាលខេត្តស្ទឹងត្រែង​ អញ្ជេីញសម្ភោធអគាសិក្សាថ្មី១ខ្នងនៅក្នុងសាលាបឋមសិក្សាសំអាង ដែលជាជំនួយអង្គការផ្លែន

0
94


ស្ទឹងត្រែង ៖ នា​ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣​ នេះអគារសិក្សាចំនួន១ខ្នងមានចំនួន៥បន្ទប់ក្រោមជំនួយគាំទ្ររបស់អង្គការផ្លែនអន្តរជាតិកម្ពុជា(Plan International Cambodia)ត្រូវបានសម្ពោធដាក់ឲ្យប្រាស់ជាផ្លូវ ក្រោមអធិបតីភាព ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល​ នៃគណៈអភិបាលខេត្តស្ទឹងត្រែង។

ការសម្ពោធដាក់ឲ្យប្រើប្រាស់អាគារសិក្សាថ្មីចំនួន១ខ្នងមាន៦បន្ទប់នេះធ្វើឡើងក្នុងបរិវេនសាលាបឋមសិក្សាសំអាង ដោយមានការចូលរួមពីថ្នាក់ដឹកនាំអង្គការផ្លែនអន្តរជាតិប្រចាំខេត្តស្ទឹងត្រែង លោកអភិបាលស្រុកថាឡាបរិវ៉ាត់ ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្ត ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋភូមិសំអាង ជាច្រើននាក់។

ឯកឧត្តម ស្វាយ សំអ៊ាង​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់ជំនួយ តាមរយៈអង្គការភ្លែនកម្ពុជា ដែលបានផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធអប់រំដ៏រឹងមាំនាពេលនេះ។ ក្នុងឱកាសនោះដែរឯកឧត្តម អភិបាលខេត្ត បានវាយតម្លៃខ្ពស់និងកោតសរសើដល់អង្គការផ្លែនអន្តរជាតិដែលបានតែងតែជួយគាំទ្រអភិវឌ្ឍន៍មូលដ្ឋាននានាក្នុងខេត្តស្ទឹងត្រែង ជាកស្តែងសមិទ្ធផលដែលទទួលបាននាពេលនេះបានបង្ហាញពីការខិតខំប្រឹងប្រែងចូលរួមគាំទ្រអភិវឌ្ឍន៍មូលដ្ឋានពីសំណាក់អង្គការផ្លែនអន្តរជាតិឲ្យមានភាពរីចំរើនខាងផ្នែកអប់រំឲ្យកាន់តែប្រសើរ។លោកថាអង្គការផ្លែនអន្តរជាតិជាអង្គការមួយដែលបានជួយអភិវឌ្ឍន៍មូលដ្ឋានបានច្រើនទាំងវិស័យអប់រំ​ និងសុខាភិបាលក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។

ឯកឧត្តមអភិបាលខេត្តបានសង្កត់ធ្ងន់ថាកត្តាដែលអាចនាំឲ្យមានអង្គការក្រៅរដ្ឋាភិបាលឬអង្គការដៃគូអភិវឌ្ឍន៍បានចូលរួមកសាងសមិទ្ធផលនិងចូលរួមអភិវឌ្ឍន៍សហគមមូលដ្ឋាននេះគឺមកពីកត្តាសន្តិភាពដែលយើងមិនអាចកាត់ថ្លៃបាន ។ ប្រសិនបើគ្មានសន្តិភាពទេ យើងក៏មិនអាចអភិវឌ្ឍន៍សហគមន៍ ភូមិ/ឃុំ/ស្រុក និងប្រទេសជាតិឲ្យមានភាពរីកចំរើនបានដែរ ដូចនេះទោះក្នុងតម្លៃណាក៏ដោយយើងត្រូវរួមគ្នាការពារសន្តិភាពនេះឲ្យបាននៅគង់វង់ជានិរន្តន៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here