អាជ្ញាធរឃុំព្រែកក្របៅអំពាវនាវសូមឲ្យសប្បុរសជន ចូលរួមបរិច្ចាគជាថវិកាចាក់ដីកសាងមណ្ឌលសុខភាពថ្មី

0
141


ដោយ​ លឹម​ សិលា
កំពង់ចាម:​ អាជ្ញាធរឃុំព្រែកក្របៅ ស្រុកកងមាស បានអំពាវនាវសូមឲ្យសប្បុរសជនចូលរួមបរិច្ចាគ ជាថវិកា សម្រាប់ចាក់ដីត្រៀមសាងសង់អគារមណ្ឌលសុខភាពថ្មី ជាប្រយោជន៍បម្រើដល់វិស័យ សុខាភិបាលជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។

លោក អ៊ី កុកគង់ មេឃុំព្រែកក្របៅ បានឲ្យដឹងថា ដើម្បីចូលរួមចំណែកលើកកម្ពស់គុណភាព សុខាភិបាលឲ្យប្រសើរឡើង ជាពិសេសការពង្រឹងគុណភាពសេវាសុខភាព ជូនប្រជាពលរដ្ឋផ ងនោះ អាជ្ញាធរឃុំបានស្នើសុំគម្រោងសាងសង់អគារមណ្ឌលសុខភាពថ្មី ពីក្រសួងសុខាភិបាល ជំនួសឲ្យទីតាំងប៉ុស្តិ៍សុខភាពចាស់នៅទល់មុខវត្តពោធិសាលា ដែលមានសភាពតូចចង្អៀត និងមិន គ្រប់ស្ដង់ដារ ។

លោកមេឃុំ បានបន្តថា ទីតាំងដែលបានចាក់ដីត្រៀមសាងសង់មណ្ឌលសុខភាពថ្មីនេះ គឺជាការ គ្រោងទុកតាំងពីឆ្នាំ២០១៦ មកម្ល៉េះ នៅចំណុចខាងត្បូងស្ពានអូរកណ្ដោល​ ស្ថិតក្នុងភូមិពាមក្នុង ឃុំ ព្រែកក្របៅ ស្រុកកងមាស ដែលមានផ្ទៃដីទំហំ ៣០ម៉ែត្រ គុណនឹង ៧០ម៉ែត្រ ដោយទីតាំងដីនេះ មានជម្រៅ ៥ម៉ែត្រ ដែលត្រូវការអាចម៍ដីប្រមាណជា​ ១ម៉ឺនម៉ែត្រគូប គិតជាថវិកាស្មើនឹង ៥០លានរៀលឯណោះ ទើបមានកម្ពស់ស្មើថ្នល់ ។

លោក អ៊ី កុកគង់ មេឃុំព្រែកក្របៅ បានបញ្ជាក់ថា ដោយកន្លងមកមានការចូលរួមពីសប្បុរសជន ទាំងក្នុង និងក្រៅប្រទេស បានចូលរួមបរិច្ចាគជាថវិកាសរុបចំនួន ១៦លានរៀល និង៨៥០ដុល្លារ ពោល់គឺនៅខ្វះប្រហែលជា ៣០លានរៀលទៀត ដូច្នេះហើយសូមឲ្យបងប្អូនសប្បុរសជនមេត្ត ជួយចូលរួមផងទោះតិច ឬច្រើនក្តី ព្រោះគម្រោងចាក់ដី​សម្រាប់​ត្រៀមសាងសង់មណ្ឌលសុខភាពនេះ ត្រូវឲ្យរួច រាល់នាចុងខែមករា ឆ្នាំ២០២៣​ ខណៈ​បច្ចុប្បន្ន​​នេះ​អនុវត្ត​ត្រឹម​រយៈពេល​ថ្ងៃ​ គឺចាក់​ដីបាន​ជាង​២០០ឡានហេីយ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here