លោក ហោ ប៊ុនហួរ បានចុះសួរសុខទុក្ខ និងនាំយកសម្ភារៈ រួមទាំងថវិកាប្រគល់ជូនប្រជាពលរដ្ឋចំនួន៧គ្រួសារដែលមានជំងឺសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែក១៦មករាខេត្តព្រះវិហារ

0
211

ដោយ:ណារិទ្ធ
ព្រះវិហារ ៖ ១៥ ខែមករា ឆ្នាំ២០២៣ លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង បានដឹកនាំក្រុមការងារស្រុកនិងឃុំរំដោះ ចុះសួរសុខទុក្ខប្រជាពលរដ្ឋចំនួន០៤គ្រួសារ ដែលកំពុងមានជំងឺសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក១៦មករា ។

នាឪកាសដែរ លោកហោ ប៊ុនហួរ បានសួរសុខទុកដល់អ្នកជំងឺ និងក្រុមគ្រួសារព្រមទាំងបាននាំយកនូវសម្ភារមកប្រគល់ជូនចំនួន០៤គ្រួសារ ដោយគ្រួសារនិមួយៗទទួលបាន៖
១.លោក គួច អុីមប្រជាពលរដ្ឋរស់នៅភូមិថ្នល់កោង ឃុំរំដោះ ទទួលបានអង្ករ២៥គីឡូក្រាម មី០១កេះ ទឹកសុីអុីវ០១យួរ ត្រីខ០១យួរ ប៊ីចេង០១ថង់ និងថវិកា១២៥ ០០០៛។
 


២.លោកយាយ សុខ រ៉ន ប្រជាពលរដ្ឋរស់នៅភូមិទួលរវៀង ឃុំរមទម ទទួលបាន អង្ករ២៥គីឡូក្រាម មី០១កេះ ទឹកសុីអុីវ០១យួរ ត្រីខ០១យួរ ប៊ីចេង០១ថង់ និងថវិកា១២៥ ០០០៛។
   
៣.លោក ដាំ យុត ស្មៀនឃុំរួសរាន់ឆ ទទួលបានថវិកា១២៥ ០០០៛។
   
៤.លោក អ៊ុក ថន ប្រធានសហគមន៍ភូមិថ្នល់កោង ឃុំរំដោះ ទទួលបានថវិកា១២៥ ០០០៛។

នៅរសៀលថ្ងៃដដែលនោះដែរ លោក ហោ ប៊ុនហួរ និងក្រុមការងារ បានបន្តចូលរួមរំលែកទុក្ខ និងចុះសួរសុខទុក្ខប្រជាពលរដ្ឋចំនួន០៣គ្រួសារ នៅឃុំរំដោះស្រុករវៀង មានរាយនាមដូចខាងក្រោម៖
    
១.ចុះសួរសុខទុក្ខ លោកតា ថោង ពៅ មានជំងឺរលាកក្រពះពោះវៀនធ្ងន់ធ្ងរ នៅភូមិថ្នល់កោង ឃុំរំដោះ និងបានចែកជូនសម្ភាររួមមាន អង្ករ ២៥គីឡូក្រាម មី ០១កេះ ទឹកសុីអុីវ០១យួរ ត្រីខ ០១យួរ ប៊ីចេង០១ថង់ និងថវិកា២០០ ០០០៛។
   
២.ចូលរួមរំលែកទុក្ខគ្រួសារសពលោកតា មាស សុីន នៅភូមិគោកអំពិល ឃុំរំដោះ និងបានចែកជូនសម្ភាររួមមាន អង្ករ២៥គីឡូក្រាម មី០១កេះ ទឹកសុីអុីវ០១យួរ ត្រីខ០១យួរ ប៊ីចេង០១ថង់ និងថវិកា១៤០ ០០០៛។
  
៣.ចុះសួរសុខទុក្ខលោក ម៉ៃ ប៉ុង មានជំងឺមហារីកកូនកណ្តុរ នៅភូមិស្វាយប៉ាត ឃុំរំដោះ និងបានចែកជូនសម្ភាររួមមានអង្ករ២៥គីឡូក្រាម មី០១កេះ ទឹកសុីអុីវ០១យួរ ត្រីខ០១យួរ ប៊ីចេង០១ថង់ និងថវិកា ១៧៥ ០០០៛ ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here