លោក វ៉ាត ប៉ារ៉ានីន៖ អ្វីៗ ទាំងអស់ នៅក្នុងប្រទេសកម្ពុជា គឺកើតឡើងដោយសារ ថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩ !

0
168


ដោយ:លីណា
ព្រះវិហារ៖ អភិបាលរងខេត្តព្រះវិហារ លោក វ៉ាត ប៉ារ៉ានីន បានលើកឡើងថា៖ រយៈពេល៤៤ឆ្នាំ កន្លងទៅនេះ ប្រជាពលរដ្ឋកម្ពុជា បានរស់រានមានជីវិត មានសិទ្ធិសេរីភាព និងការអភិវឌ្ឍន៍ប្រទេសជាតិ គឺផ្តើមចេញពីជ័យជំនះ ៧ មករា ១៩៧៩ ដែលយើងទាំងអស់គ្នា ត្រូវប្តេជ្ញាការពារថែរក្សាស្មារតីថ្ងៃជ័យជំនះ ៧ មករា អោយនៅស្ថិតស្ថេរជាអមតៈ ។

ការលើកឡើងរបស់លោក វ៉ាត ប៉ារ៉ានីន នៅក្នុងឱកាសដែលលោកអញ្ជើញជាអធិបតី នៅក្នុងពិធីអបអរសាទរខួបលើកទី៤៤ នៃទិវាជ័យជំនះ ៧ មករា ឆ្នាំ១៩៧៩ – ៧ មករា ឆ្នាំ២០២៣ ដែលរៀបចំឡើងដោយរដ្ឋបាលស្រុកជាំក្សាន្ត នាព្រឹកថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០២៣។ ក្រោមការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អស់លោក លោកស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋចំនួន សរុបចំនួន ៨៥០ អង្គអ្នក ។

លោក វ៉ាត ប៉ារ៉ានីន អភិបាលរង ខេត្តព្រះវិហារ លើកឡើងថា៖ ថ្ងៃ៧មករា ឆ្នាំ១៩៧៩ ជាប្រវត្តិសាស្រ្តដែលបានផ្តួលរំលំរបបប្រល័យពូជសាសន៍របស់ប៉ុលពត សង្រ្គោះជាតិប្រជាជនកម្ពុជាឱ្យមានជីវិតរស់រានឡើងវិញ រួចផុតពីការសម្លាប់រង្គាល នៃរបបដ៍សាហាវយង់ឃ្នង បំផុតនេះ បានទាន់ពេលវេលា និងបានបញ្ចប់សករាជ ដ៏ខ្មៅងងឹត នៃប្រទេសកម្ពុជា ហើយបើកឡើងនូវសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ។

លោកបានបន្តថា៖ រយៈពេល៤៤ឆ្នាំកន្លងទៅនេះ ផ្តើមចេញពីជ័យជំនះ៧មករា ប្រជាជនកម្ពុជា បានសម្រេចផ្លាស់ប្តូរសង្គម យ៉ាងធំធេង ដែលប្រទេសនៅលើពិភពលោកទាំងមូល នឹកស្មានមិនដល់ថា កម្ពុជាបានប្រែក្លាយពីវាលពិឃាដ នៃរបបប្រល័យពូជសាសន៍ ពីសង្រ្គាមរ៉ាំរៃ រាប់ទស្សវត្សរ៍ ការបាក់បែកជាតិ,បែងចែកទឹកដីក្លាយ ជាប្រទេសមួយដែលមាន សុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ រីកចំរើនលើគ្រប់វិស័យ ។

ទោះបីជាប៉ុន្មានឆ្នាំកន្លងទៅថ្មីៗនេះ នៅលើ សកលលោកមានការឆ្លងរីករាលដាល នៃជំងឺកូវីដ-19  ក្នុងនោះកម្ពុជា ក៏បានជួបប្រទះ នូវវិបត្តិសេដ្ឋកិច្ច ដោយសារការឆ្លងរាលដាល នៃជំងឺកូវីដ-19 នេះដែរ។ ប៉ុន្តែកម្ពុជា ក៏ទទួលបានជោគជ័យ តាមរយៈការដឹកនាំដ៏ត្រឹមត្រូវ ការអនុវត្តយុទ្ធសាស្ត្រ និងវិធានការដ៏មុតស្រួចនានា ប្រកបដោយប្រសិទ្ធភាព របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងការចូលរួមដ៏សកម្មរបស់ប្រជាជន  ធ្វើឱ្យប្រទេសកម្ពុជា ទទួលបានជោកជ័យ ព្រមទាំងការគាំទ្រចូលរួមពីបណ្ដាប្រទេសមហាអំណាច និងមានមុខស្មើភាពនៅលើឆាកអន្តរជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here