ព្រះរាជអាជ្ញារង ខេត្តព្រះសីហនុ ជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ នៅផ្លូវខណពេលមានភ្លៀងធ្លាក់រអិល រវៀងរថយន្ដឡង់គ្រីស័រ និងកូនរថយន្ដអាត់តុះខូតខាតផ្ទៃខាងមុខ រងរបួសធ្ងន់ម្នាក់

0
849

ព្រះសីហនុ៖ កាលពី ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវៀងរថយន្ដឡង់គ្រីស័រសេរី ២០០៨ និងកូនរថយន្ដអាត់តុះបុកគ្នាយ៉ាងពេញទំហឹងបានបណ្ដាលឲបុរសម្នាក់រងរបួសធ្ងន់នៅលើដងផ្លូវលេខ១៤៨ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៦-១៧ ស្ថិតក្នុងឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ

សមត្ថកិច្ចបានប្រាប់ឲដឹងនៅថ្ងៃទី១១ ខែមករានេះថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បង្កឡើងរវាងរថយន្តម៉ាក ATOS ពណ៌លឿង ពាក់ផ្លាកលេខ ភ្នំពេញ 2Q_3706 បើកបរដោយឈ្មោះលឹម វណ្ណលាភ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាអ្នកលក់ម្ហូបចល័ត មានទីលំនៅ ឃុំកុំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុបើកបរក្នុងទិសដៅចេញពីស្រុកស្ទឹងហាវ ទៅក្រុងព្រះសីហនុ លុះមកដល់ចំណុចខាងលើដោយមានភ្លៀងធ្លាក់ខ្លាំងធ្វើឱ្យផ្លូវរអិល ក៏បានរេចង្កូតទៅបុកជាមួយរថយន្ត០១គ្រឿងទៀតម៉ាក ឡង់គ្រីស័រ ឆ្នាំ២០១០ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ BC-3654 ដែលបើកក្នុងទិសដៅពីខេត្តព្រះសីហនុមកស្រុកស្ទឹងហាវ(ទិសដៅបញ្ច្រាសគ្នា) បើកបរដោយព្រះរាជអាជ្ញារង ខេត្តព្រះសីហនុឈ្មោះអុីវ ត្រាយ ភេទប្រុស អាយុ ៥២ឆ្នាំ រស់នៅភូមិ០២ ឃុំទំនប់រលក។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលឱ្យអ្នកបើកបររថយន្តម៉ាក ATOS(អាត់តុះ) ឈ្មោះលឹម វណ្ណលាភ រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តព្រះសីហនុ។

ក្រោយពីសមត្ថកិច្ចវាសវែងរួរាល់ត្រូវបានបញ្ជូនវត្ថុតាង(រថយន្ត) យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដើម្បីចាត់ការទៅតាមនីតិវិធី ៕

LEAVE A REPLY

Please enter your comment!
Please enter your name here