ឧបនាយករដ្ឋមន្ត្រី​ យឹម ឆៃលី ៖​ បំណងប្រាថ្នារបស់ សម្ដេចតេជោ គឺធ្វើយ៉ាងណាឱ្យប្រជាជនកម្ពុជាមានសេចក្តីសុខ និងមានសេចក្តីសប្បាយ ដែលមិនព្រួយបារម្ភ ពីបញ្ហាសង្គ្រាម

0
146

ដោយ លឹម សិលា
កំពង់ចាម​:​ ក្នុង​អង្គ​មីទ្ទីញរំឭកខួបអនុស្សាវរីយ៍​លើកទី៤៤​ ទិវា​ជ័យជំនះ​ ៧មករា​ ឆ្នាំ​១៩៧៩-២០២៣​ ដែល​បាន​ធ្វើ​ឡើង​នៅ​ខេត្តកំពង់ចាម​ នាព្រឹកថ្ងៃទី​៨​ ខែមករា​ ឆ្នាំ​២០២៣​នេះ​ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ​ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ចាម​ បាន​ថ្លែង​ថា​ បំណងប្រាថ្នារបស់ សម្ដេចតេជោ ហ៊ុន​ សែន​ គឺធ្វើយ៉ាងណាឱ្យប្រជាជនកម្ពុជាមានសេចក្តីសុខ និងមានសេចក្តីសប្បាយ ដែលមិនព្រួយបារម្ភ ពីបញ្ហាសង្គ្រាម និងអសន្តិសុខនានា ដោយសម្តេចបាននាំមកនូវសុខសន្តិភាព និងសិទ្ធិសេរីភាពគ្រប់បែបយ៉ាងជូនប្រជាជន និងបង្កលក្ខណៈឱ្យមានការជួយគាំទ្រ និងចែករំលែកជួយគ្នាទៅវិញទៅមក ដើម្បីភាពសុខដុម រមនាក្នុងសង្គម។

ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ បានបន្តថា​ ការប្រារព្ធខួបលើកទី៤៤ នៃទិវាបុណ្យជ័យជម្នះ ៧ មករា ជារៀង រាល់ឆ្នាំនេះ គឺជាសក្ខីភាពនៃការដឹកនាំរបស់គណបក្សប្រជាជន និងការចងចាំគុណូបការៈចំពោះ ថ្ងៃ ៧ មករា ដែលយើងតែងតែនិយាយថា “គ្មាន ៧ មករា គឺគា្មនអ្វីៗទាំងអស់ ” ដោយគណបក្សប្រជាជនកម្ពុជា នៅតែជាតណបក្សម្ចាស់ការ និងជ្រោងទង់នៃការបង្រួបបង្រួមជាតិ ដឹកនាំ និងគ្រប់គ្រងប្រទេសប្រកបដោយថាមពល ហើយបង្កបង្កើតបានជាឱកាសដ៍ប្រសើរសម្រាប់ដំណើរការអភិវឌ្ឍ ជាតិ បន្តបោះជំហានទៅមុខដោយក្តីសង្ឃឹម និងមិនអាចមានកម្លាំងអានុភាពអាក្រក់ណាមួយមករារាំងចំពោះ ការដឹកនាំរបស់គណបក្សប្រជាជនបានឡេីយ​។
ឧបនាយករដ្ឋមន្ត្រី​ យឹម​ ឆៃលី​ បាន​សង្កត់​ធ្ងន់​ថា​ សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឲ្យកម្ពុជាលេចធ្លោយ៉ាងខ្លាំង ក្នុងឆ្នាំ២០២២ មកនេះ និយាយដោយឡែក និងនិយាយជារួមក្នុងអាណត្តិទី៦ នេះ កត្តាលេចធ្លោធំៗមាន ៦ រួម មាន + (១)ការរក្សាបានសុខសន្តិភាព និងស្ថិរភាពនយោបាយ, (២). ការរៀបចំបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ បានប្រកបដោយជោគជ័យ, (៣)ការគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩ បានជោគជ័យ តាមរយៈវិធានការសុខាភិបាល និងការចាក់ស្រោចវ៉ាក់សាំង(៤)ការគ្រប់គ្រងសេដ្ឋកិច្ចបានល្អក្នុង កាលៈទេសៈជំងឺរាតត្បាតកួវីដ-១៩ និងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន (៥)ការអនុវត្តនយោបាយការបរទេសឈរលើឯករាជ្យភាព និងផ្អែកលើច្បាប់អន្តរជាតិ និង (៦). កត្តាលេចធ្លោចុងក្រោយ គឺសម្តេចតេជោបានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធក្នុងឆ្នាំ២០២២ ប្រកបដោយជោគជ័យក្នុងឱកាសដែលកម្ពុជាធ្វើជា ម្ចាស់ផ្ទះ និងជាប្រធានប្តូរវេនអាស៊ាន។​

ជាមួយគ្នានោះ​ ​ឯកឧត្តម​ អ៊ុន​ ចាន់ដា​​ ប្រធាន​គណៈកម្មាធិការ​គណបក្សប្រជាជន​កម្ពុជា​ខេត្ត​កំពង់ចាម​ បានឡើង​អានសុន្ទរកថាប្រកបដោយអត្ថន័យ និងខ្លឹមសារយ៉ាងជ្រាលជ្រៅរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា​ ដែល​សម្តេច​បានថ្លែង​ក្នុង​ពិធី​រំឭកខួបអនុស្សាវរីយ៍​លើកទី៤៤ ទិវា​ជ័យជំនះ​ ៧មករា ឆ្នាំ​១៩៧៩-២០២៣​ ជូនអង្គមិន្ទីញទាំងមូលបានជ្រាបផងដែរ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here