លោក ចាយ គង់មេង នាយរងខណ្ឌរដ្ឋបាលជលផល និងជាអនុប្រធានក្រុមការងារ ដឹកនាំកម្លាំងចម្រុះចុះទប់ស្កាត់បង្រ្កាបបទល្មើសជលផលបឹងទន្លេសាបនៅចំណុចទំនាបខ្វែក

0
162

ដោយ:ណារិទ្ធ
កំពង់ធំ ÷ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣នេះ ខណ្ឌរដ្ឋបាលជលផលកំពង់ធំសហការជាមួយក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបខេត្តកំពង់ធំ ដឹកនាំដោយ លោក ចាយ គង់មេង នាយរងខណ្ឌរដ្ឋបាលជលផល និងជាអនុប្រធានក្រុមការងារ សហការជាមួយកម្លាំងចម្រុះចុះទប់ស្កាត់បង្រ្កាបបទល្មើសជលផលបឹងទន្លេសាបដែលប្រជានេសាទនៅតែបន្តនេសាទហួសដែនកំណត់ និងប្រើឧបករណ៍នេសាទជាលក្ខណៈទ្រង់ទ្រាយធំ នៅចំណុចទំនាបខ្វែក ក្នុងភូមិសាស្ត្រឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ដោយពុំគោរពតាមគោលការណ៍របស់រាជរដ្ឋាភិបាលដាក់ជូន។

ការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបខាងលើលទ្ធផលអនុវត្តបាន០១ករណី
បានចុះរុះរើកាប់បំផ្លាញចោលវត្ថុតាងឧបករណ៍នេសាទរបាំងសាច់អួនខុសក្រឡា និងលើសប្រវែងនៅនឹងកន្លែងរួមមាន របាំងសាច់អួនចំនួន០៤របាំងប្រវែង១៥០០ម៉ែត្រ លូសាច់អួនចំនួន១១មាត់ ឡុកសាច់អួនចំនួន០៧គ្រឿង 
បង្គោលឈើចំនួន៩៥០ដើម ត្រីចាក់ប្រលែងចូលបឹងធម្មជាតិទម្ងន់១៥គីឡូក្រាម ៕

LEAVE A REPLY

Please enter your comment!
Please enter your name here