លោកជំទាវ​ ខូយ​ ប៊ុនថាន​ ប្រធានក្រុមការងារចលនាស្ដ្រីខេត្តព្រះវិហារ អញ្ជើញចុះសួរសុខទុក្ខ និងលើកទឹកចិត្តដល់កុមារីរងគ្រោះ ដែលបានប្រសូត្របុត្របាន១ខែ៨ថ្ងៃ

0
265

ព្រះវិហារ ៖ នៅរសៀលថ្ងៃថ្ងៃទី០៦ ខែមករា ក្រុមចលនាស្ដ្រីខេត្តព្រះវិហារ ចុះសួរសុខទុក្ខ និងយកអំណោយផ្ដល់ជូនកុមារីរងគ្រោះដោយការរំលោភសេពសន្ទវៈ និងប្រសូតបុត្របាន ១ខែ ៨ថ្ងៃ

នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣នេះ លោកជំទាវ ខូយ ប៊ុនថាន ប្រធានក្រុមចលនាស្ដ្រីខេត្តព្រះវិហារ ដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន ទៅផ្ដល់ជូនដល់កុមារីរងគ្រោះអាយុ១៣ឆ្នាំ ប្រសូត្របុត្របាន១ខែ ៨ថ្ងៃ ដោយសារការរំលោភសេពសន្ទវៈកាលពីពេលកន្លងមក នៅឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

លោកជំទាវ ខូយ ប៊ុនថាន បានសម្តែងនូវការសោកស្តាយ និងការអាណិតសអាសូរដល់ក្មេងស្រីរងគ្រោះជាខ្លាំង ព្រមទាំងបានលើកទឹកចិត្តដល់កុមារីរងគ្រោះត្រូវតស៊ូ និងមិនត្រូវបោះបង់ចោលការសិក្សានោះទេ ត្រូវបន្តការសិក្សាបន្តទៀតដើម្បីអនាគត។ លោកជំទាវបាននែនាំនឹងបានបង្រៀនពីរបៀបបំបៅដោះកូន ព្រមទាំងការថែរក្សាទឹកដោះម្តាយដែលបានបូមទុកបំបៅកូន ពេលម្តាយទៅសាលា។

អំណោយដែលនាំយកទៅផ្ដល់ជូននាពេលនេះរួមមានៈ ថវិកាសរុប ២៦០,០០០៛ បានមកពីការចូលរួមពីក្រុមការងារ រួមនិងសម្ភារៈប្រើប្រាស់សម្រាប់ម្ដាយ និងទារកមួយចំនួនទៀតដែលជាការឧបត្ថម្ភបន្ថែមពីលោកស្រី ហែម សុគុណពិសី គិតជាទឹកប្រាក់សរុប ២២០,០០០រៀល។លោកជំទាវ​ ខូយ​ ប៊ុនថាន​ ប្រធានក្រុមការងារចលនាស្ដ្រីខេត្តព្រះវិហារ រួមនិងក្រុមការងារបានចុះសួរសុខទុក្ខ និងនាំយកអំណោយប្រគល់ដល់កុមារីរងគ្រោះអាយុ១៣ឆ្នាំ ដែលបានប្រសូត្របុត្របាន១ខែ៨ថ្ងៃ(ដោយមិនមានការទទួលខុសត្រូវ ពីសមីជន)

លោកជំទាវ​ ខូយ​ ប៊ុនថាន​ បានលើកទឹកចិត្តដល់កុមារីរងគ្រោះកុំឲគិតខ្លីឲសោះ ត្រូវតស៊ូ និងមិនត្រូវបោះបង់ចោលការសិក្សានោះទេ ត្រូវបន្តការសិក្សាបន្តទៀតដើម្បីអនាគត។

លោកជំទាវបាននែនាំនឹងបានបង្រៀនពីរបៀបបំបៅដោះកូន ព្រមទាំងការថែរក្សាទឹកដោះម្តាយដែលបានបូមទុកបំបៅកូន ពេលម្តាយទៅសាលា។

អំណោយដែលយកមកប្រគល់ជូនកុមារីរងគ្រោះនាពេនោះរួមមាន ៖ ម្សៅសាប៊ូសមួយឈុតសម្លៀកបំពាក់៤កំប្លេ ឈុតសម្រាប់ទារក ២ឈុត កន្សែងពោះគោ១ សារ៉ុងនិងមួកសម្រាប់ម្ដាយចំនួន២ ទឹកសុទុ្ធ ១កេះ មីម៉ាម៉ា មួយកេះ និងថវិកា២៦ម៉ឺនរៀលផងដែរ។

សូមបញ្ជាក់ផងដែលថា កុមារីរងគ្រោះខាងលើ ត្រូវបានបុរសម្នាក់លោងលោមរហូតដល់មានបុត្រ ហើយដោះដៃភ្ជាប់ពាក្យជាមួយនារីម្នាក់ត្រៀមរៀបការថែមទៀតផង (ព្រមទងមានពាក្យបណ្ដឹងជាប់ខ្លួន)៕

LEAVE A REPLY

Please enter your comment!
Please enter your name here