បុរសម្នាក់បានបញ្ចប់ជីវិតខ្លួនឯងនៅរោងហាលវៀង(ចងកនឹងក្រមា៉)

0
396

ដោយ:ចាន់ថន
កំពង់ឆ្នាំង ៖ កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង០៨:៣០នាទីព្រឹក កើតមានករណី បុរសម្នាក់ចងក ធ្វើអត្តឃាដសម្លាប់ខ្លួននៅចំណុចដីឡូត៍មួយកន្លែងស្ថិតក្នុងភូមិត្រពាំងបីសង្កាត់ផ្សារឆ្នាំងក្រុង
កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

សពជនរងគ្រោះខាងលើមានឈ្មោះ គូរ ផល្លី ភេទប្រុសអាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ សង្កាត់
ច្រាំងចម្រេះ ខ័ណ្ឌឫស្សីកែវ
រាជធានីភ្នំពេញ ។

ក្រោយកើតហេតុក្រុមការងារផ្នែកជំនាញអធិការដ្ឋាននឹងការិយាល័យជំនាញខេត្ត បានពិនិត្យធ្វើកោសល្យវិច្ច័យលើ
សាកសពជនរងគ្រោះ គឺពុំមានស្លាកស្នាម ឫស្នាមរបួស
ពាក់ព័ន្ធនឹងអំពើឃាតកម្មអ្វីមួយឡើយ ដោយជនរងគ្រោះបានចងក នឹងក្រម៉ាភ្ជាប់ជាមួយឈើដំបូលរោង ចាំដី ក្នុងដីឡូត៍ របស់ខ្លួន ។

ក្រោយពីការពិនិត្យសាកសពរួចរាល់ហើយនោះ បានប្រគល់ សព នឹង សម្ភារះរួមមាន រថយន្ត ម៉ាកព្រូស ពណ៍ស ១គ្រឿង ទូរស័ព្ទម៉ាក (អាយផូនអិច) ១គ្រឿង ប្រគល់ជូនសាច់ញាតិជនរងគ្រោះ ដើម្បីធ្វើពិធីបុណ្យតាមប្រពៃណីយ៍ នៅភូមិត្រពាំងបីសង្កាត់ ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំង ៕

LEAVE A REPLY

Please enter your comment!
Please enter your name here