ជនសង្ស័យ ១នាក់ រួមនិងវត្ថុតាង ត្រូវសមត្ថកិច្ចឃាត់ពាក់ព័ន្ធសារធាតុញៀនខុសច្បាប់

0
206

ដោយ:ចាន់ថន
កំពង់ឆ្នាំង ៖ កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ ២០២៣ វេលាម៉ោង ១៨ នឹង ៤០នាទី កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំងបានចុះបង្ក្រាបជាក់ស្ដែង ករណី ជួញដូរ នឹងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច ៥ ជាន់ ស្ថិតក្នុងភូមិឃ្លាំងប្រាក់សង្កាត់ ប្អេរ ក្រុង/ខេត្តកំពង់ឆ្នាំង នឹងបាន ឃាត់ខ្លួនជនសង្ស័យ ១នាក់ ឈ្មោះ រ៉ា ណារ៉ុង ភេទប្រុស អាយុ ២៦ឆ្នាំ ស្នាក់នៅភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុង/ខេត្តកំពង់ឆ្នាំង ដកហូតថ្នាំញៀន ០៣កញ្ចប់ នឹងឧបករណ៍ជក់ថ្នាំញៀនមួយចំនួនទៀតផងដែរ ។

ក្រោយពីចំលើយសារភាពរួចមក ជនសង្ស័យខាងលើ រួមនឹងវត្ថុតាងត្រូវបានបញ្ជូនមកកាន់ ការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្តដើម្បីចាត់ការបន្ត ។

LEAVE A REPLY

Please enter your comment!
Please enter your name here