ឯកឧត្តម រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង សូមអរគុណសន្តិភាព បើមិនមានសុខសន្តិភាព ក៏មិនមានការអភិវឌ្ឍន៍រហូតដល់សព្វថ្ងៃនេះ ដែរ

0
131

ថត ភារៈ
ស្វាយរៀង ៖ ឯកឧត្តម រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀងបានថ្លែងថា សូមអគុណសន្តិភាព បើមិនមានសុខសន្តិភាព ក៏មិនមានការអភិវឌ្ឍន៍រហូតដល់សព្វថ្ងៃនេះដែរ ។

ការថ្លែងបែបនេះធ្វើឡើងនាព្រឹកថ្ងៃទី៤ខែមករាឆ្នាំ២០២៣ ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនិងបើកកាដ្ឋានស្ថាបនា ផ្លូវចាក់ថ្មបំបែក៤១០០ម៉ែត្រឆ្លងកាត់២ភូមិភូមិព្រៃតាយន្តភូមិ ព្រៃស្រគំុនិង ផ្លូវមួយខ្សែទៀតក្នុងភូមិសេកយំ ប្រវែង១៨០០ម៉ែត្រ  សរុប៥៩០០ម៉ែត្រឃុំពងទឹក ស្រុករំដួល ដែលជាតម្រូវការ ចាំបាច់របស់ប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងការធ្វើដំណើរឆ្លងកាត់ក៏ដូចជា ដឹក កសិកផល ផងដែរ។

ឯកឧត្តម រស់ ផារិទ្ធ អភិបាលរង តំណាង ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានបន្តថាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនទាំងហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យពិសេសជានិច្ចកាល សម្ដេចតែងតែយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់ប្អូនប្រជាពលរដ្ឋ ទូទាំងប្រទេសក៏ដូចជាក្នុងខេត្តស្វាយរៀងផងដែរ។

ឯកឧត្តម រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀងក៏ បានអំពាវនាវប្រជាពលរដ្ឋនៅពេលទទួលបានសមិទ្ធិផលថ្មី ផ្លូវ២ខ្សែនេះហើយសូមចូលរួមថែរក្សាឲ្យបានគង់វង្ស ទុកជាសម្បត្តិរួមរបស់យើងទាំងអស់គ្នាមិនមែនជារបស់បុគ្គលណាម្នាក់ឡើយ
ពិសេសអ្នកម៉ៅការផ្លូវ២ខ្សែនេះសូមធ្វើអោយមានគុណភាពនិងត្រូវតាមលក្ខណះបច្ចេកទេសផងដែរ។

បន្ទាប់មកឯកឧត្តម រស់ ផារិទ្ធ អភិបាលរងខេត្ត ក៏បានផ្ដាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋដែលមានអត្តសញ្ញាប័ណ្ណរបស់ខ្លួនហួស សុពលភាពសូមអញ្ជើញប្រញាប់មកធ្វើថ្មីក្នុងរយះពេល៣ខែនិងសូមបងប្អូនចាស់ក្មេង នាំគ្នាមកចាក់វាក់សាំងទាំងដូសមូលដ្ឋាននិងបន្តចាក់ដូសជំរុញទី៦ តាមការណែនាំរបស់រាជរដ្ឋាភិបាលដើម្បីបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីត១៩ សាជាថ្មី និងសូមអញ្ជើញពុកម៉ែលោកតាលោកយាយ ប្រជាពលរដ្ឋទៅចូលរួមទៅបោះឆ្នោតនៅឆ្នាំ២០២៣ខាងមុខអោយបានគ្រប់ៗគ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here