អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ប្តេជ្ញាបន្តជួយឧបត្ថម្ភប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ដល់អង្គភាពសម្ព័ន្ធមេត្រីភាព ដែលកំពុងឈរជើងបំពេញភារកិច្ចជូនជាតិមាតុភូមិ នៅក្នុងភូមិសាស្ត្រទិសទី១ប្រាសាទព្រះវិហារ!

0
170

ដោយ:សួនលីណា
ព្រះវិហារ៖ ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងលោកជំទាវ បានដឹកនាំសហការី ចុះទស្សនកិច្ចសួរសុខទុក្ខ កងទ័ពអង្គភាពសម្ព័ន្ធមេត្រីភាព កងពលតូចអន្តរាគមន៍លេខ៨ ដែលកំពុងឈរជើងបំពេញភារកិច្ចការពារជាតិ មាតុភូមិ តាមបណ្តោយព្រំដែន កម្ពុជា-ថៃ ក្នុងភូមិសាស្ត្រទិសទី១ប្រាសាទព្រះវិហារ ក្នុងឪកាសបុណ្យចូលឆ្នាំសកល ២០២៣ ក្រោមការទទួលស្វាគមន៍ពីលោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ ព្រមទាំងនាយទាហាន នាយទាហានរង កាលពីព្រឹកថ្ងៃច័ន្ទ ទី២ ខែមករា ឆ្នាំ២០២៣ ។

ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានប្រសាសន៍ថា ក្រៅពីភារកិច្ចដ៏មមារញឹក ក្នុងការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ ទូទាំងរាជធានីភ្នំពេញ ខេត្តកណ្តាល ទីក្រុងតាខ្មៅ និងការរៀបចំផែនការ-យុទ្ធសាស្ត្រ ក្នុងការពង្រីកផ្ទៃសេវាបន្ថែម ឲ្យស្របទៅតាមតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍រីកចម្រើនរបស់ទីក្រុងភ្នំពេញ ក្នុងនាមរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ជាអង្គភាពសមរភូមិក្រោយ ដែលមានស្មារតីស្រឡាញ់ទឹកដី នឹងជាតិមាតុភូមិ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល និងការចង្អុលបង្ហាញពីក្រសួងអាណាព្យាបាលទាំងពីរ ក្រុមប្រឹក្សាភិបាល រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅតែប្តេជ្ញាជួយឧបត្ថម្ភគាំទ្របន្តដល់កិច្ចដំណើរការរៀបចំប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ជូនដល់អង្គភាពកងពលតូចអន្តរាគមន៍លេខ៨ ក្រោមចំណងសម្ព័ន្ធមេត្រីភាព អង្គភាពទាំងពីរ ។

ឯកឧត្តម ឡុង ណារ៉ូ បានលើកឡើងថា គិតមកដល់ពេលនេះ ទោះបីបញ្ហាជំងឺកូវីដ-19 ទើបបានធូរស្រាលឡើងវិញបន្តិចក្តី ក៏អង្គភាពរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅតែបន្តជួយឧបត្ថម្ភ ជូនដល់អង្គភាពកងពលតូចអន្តរាគមន៍លេខ៨ ទាំងសម្ភារ-បរិក្ខារ និងថវិកា ជាប្រចាំ ឋ្វីត្បិតតែចំនួនមានបរិមាណតិចតួច ក៏ប៉ុន្តែជាទឹកចិត្តដ៏ស្មោះស្ម័គ្រ របស់មន្ត្រី-និយោជិតគ្រប់ជាន់ថ្នាក់ នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក៏ដូចជាក្រុមប្រឹក្សាភិបាល និងអ្នកវិនិយោគិន ដែលសង្ឃឹម ថាអាចជួយសម្រាល និងជួយបំពេញបាននូវកង្វះខាតប្រចាំថ្ងៃរបស់កងពលបានមួយកម្រិត ។

សូមបញ្ជាក់ថា អំណោយជាសម្ភារសំណង់សម្រាប់សាងសង់ទីបញ្ជាការ ដែលអង្គភាពរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នាំមកឧបត្ថម្ភ ជូនដល់កងពលតូចអន្តរាមន៍លេខ៨ ក្នុងឪកាសបុណ្យចូលឆ្នាំសកល ២០២៣ នេះរួមមាន៖

ស៊ីម៉ងត៍ ចំនួន ៤០តោន, ថ្មតូច ចំនួន ១៣០ម៉ែត្រគូប, ដែក១២លី ចំនួន ១០តោន, ខ្សាច់ ចំនួន ២០០ម៉ែត្រគូប ព្រមទាំងថវិកាមួយចំនួន គិតជាទឹកប្រាក់សរុប ចំនួន ៣០,០០០,០០ USD (សាមសិបពាន់ដុល្លាអាមេរិក) ។

ដោយឡែកនៅថ្ងៃដ៏ដែល បន្ទាប់ពីពិធី បាយសាមគ្គីរួច ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ព្រមទាំងប្រតិភូអមដំណើរ បានអញ្ជើញចុះត្រួតពិនិត្យ វឌ្ឍនភាព ដែលអង្គភាពកងពលតូចអន្តរាគមន៍លេខ៨ កំពុងខិតខំកសាង ទាំងនៅក្នុងកងពល ក៏ដូចជានៅក្នុងភូមិសាស្ត្រ ដែលអង្គភាពឈរជើងផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here