ម៉ូតូ ៤គ្រឿង បុកបន្តកន្ទុយគ្នាបណ្ដាលឲស្លាប់បុរស ២នាក់នឹង បុរស១នាក់ ទៀតរងរបួសធ្ងន់ក្រោយពេលរាត្រីឆ្លងឆ្នាំសកល២០២៣

0
335

ដោយ:សារ៉ាវុធ
កំពង់ឆ្នាំង ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅលើផ្លូវក្រាលកៅស៊ូខេត្តចំណុចភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុង-ខេត្តកំពង់ឆ្នាំង រវៀងម៉ូតូ ៤គ្រឿង បុកបន្តកន្ទុយគ្នាបណ្ដាលស្លាប់ ២នាក់ របួសធ្ងន់ ១នាក់ កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង០២:៤០នាទីយប់។

សមត្ថកិច្ចបានឲដឹងថា ករណីខាងលើកើតឡើងរវាងម៉ូតូនឹងម៉ូតូចំនួន ៤គ្រឿង បុកបន្តគ្នាក្នុងដំណើរ ច្រាស់ទិសនឹងស្របទិសគ្នា។ បានបណ្ដាលអោយបុរស ២នាក់បានស្លាប់ នឹងបុរសម្នាកទៀតរបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។ ចំណែកម៉ូតូ
ខូចខាតចំនួន ៤គ្រឿង។

ក្រោយពីសមត្ថកិច្ចវាស់វែង និងត្រួតពិនិត្យរួចរាល់ហើយនោះ សពបុរសទាំង២នាក់ត្រូវប្រគល់ឲគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូត្រូវបានយកមករក្សាទុកនៅអធិកាក្រុងចាត់ការតាមនិតិវិធី ៕

LEAVE A REPLY

Please enter your comment!
Please enter your name here