មន្ត្រីសាលាដំបូងខេត្តចុះអនុវត្តដីកាសម្រេចរក្សាការពារ ចំពេលម្ចាស់ផ្ទះមិននៅដកហូតត្រាក់ទ័រមួយគ្រឿងយកមករក្សាទុកនៅសាលាដំបូងខេត្តឧត្តមានជ័យ សង្ស័យករណីពាក់ព័ន្ធករណី(ជំពាក់ប្រាក់)

0
230

មានជ័យ ៖ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ មន្ត្រីតុលាការសាលាដំបូងខេត្តឧត្តរមានជ័យ ចុះអនុវត្តដីកាសម្រេចរក្សាការពារលេខ ៣៩.រ ក លើសំណុំរឿងក្រមនិតិវិធីរដ្ឋប្បវេណីលេខ៤០៩/២២ ចុះថ្ងៃ១៦ខែកញ្ញា ឆ្នាំ២០២២ របស់ចៅក្រម និងក្រឡាបញ្ជី នៃសាលាដំបូងខេត្តឧត្តរមានជ័យបានដកហូតអចនវត្ថុត្រាក់ទ័រមួយគ្រឿង ពីកសិករម្នាក់ (ម្ចាស់មិននៅផ្ទះ) ស្ថិតនៅភូមិអាតោក៏ភ្លេរ ឃុំចុងកាល់ ស្រុកចុងកាល់ យកមករក្សាទុកនៅសាលាដំបូងខេត្តឧត្ដមានជ័យ ។

នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ នេះ លោក ម៉ុក សាវ៉េន វ័យ៣១ឆ្នាំ រស់នៅភូមិឃុំខាងលើ បានអះអាងថា កាលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ តុលាការសាលាដំបូងខេត្តឧត្តមានជ័យដឹកនាំដោយ លោកប៉េង ម៉េងគ័ង ព្រះរាជអាជ្ញារង រូមនិងមន្ត្រីពាក់ព័ន្ធចុះអនុវត្តដីកាសម្រេរក្សាការពារអចនវត្ថុដកហូតត្រាក់ទ័រមួយគ្រឿងដែលជាកម្មសិទ្ធរបស់លោកស្របច្បាប់យកមករក្សាទុកនៅសាលាដំបូងខេត្ត នោះ រូបលោកមិនបានដឹងមូលហេតុពាក់ព័ន្ធសំណុំរឿងអ្វីនោះទេ ខណ:រូបលោកក៏មិនបាននៅផ្ទះ ស្រាប់តែធ្វើការដកហូតតែម្ដង។

 លោកអះអាងបន្តថា ត្រាក់ទ័រម៉ាកហ្វត (FORD) ៦៦១០ ពណ៌ខៀវ លេខតួBD៣៦៦៩០លេខម៉ាស៊ីនE៣៨១២២២ បានទិញក្នុងតម្លៃ១៧០០០ដុល្លាអាមេរិកមានលិខិតលក់ទិញត្រឹមត្រូវ។

ពាក់ព័ន្ធករណីដែលសង្ស័យមន្ត្រីតុលាការសាលាដំបូងខេត្តឧត្តរមានជ័យ ដឹកនាំមន្ត្រីចុះអនុវត្តដីកាសម្រេចរក្សាការពារ ខាងលើ លោក ប៉េង ម៉េងគ័ង ព្រះរាជអាជ្ញារងសាលាដំបូងខេត្តឧត្តរមានជ័យ បានឧ្យដឹងថា ការចុះអនុវត្ត គឺតាមដីកាសម្រេចរក្សាការពាររបស់សាលាដំបូងខេត្ត បើភាគីម្ចាស់ត្រាក់ទ័រកើតទុកមិនសុខចិត្តនិងមិនមានពាក់ព័ន្ធទេនោះ សូមដាក់បណ្តឹងតវ៉ាជំទាស់មកសាលាដំបូងខេត្តតាមផ្លូវច្បាប់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here