ឯកឧត្តម យូ ស៊ុនឡុង ចុះពិនិត្យទីតាំង និងប្រជុំពិភាក្សាបែងចែកភារកិច្ច ដើម្បីត្រៀមរៀបចំពិធី បើកការដ្ឋានពង្រីកផ្លូវជាតិលេខ៧ ទៅជាផ្លូវ៤គន្លង នៅស្រុកព្រៃឈរ

0
164

ដដោយ:លឹម​ សិលា​
កំពង់ចាម ៖ ឯកឧត្តម យូ ស៊ុន ឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អមដំណើរដោយឯកឧត្តម លឹម ស៊ីដេនិន រដ្ឋលេខាធិកាក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខត្តកំពង់ចាម នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញចុះពិនិត្យទីតាំង និងប្រជុំពិភាក្សា ផែនការបែងចែកភារកិច្ច ដើម្បីត្រៀមរៀបចំពិធីបើកការដ្ឋានសាងសង់ពង្រីកផ្លូវជាតិលេខ៧ ទៅជា ផ្លូវ៤គន្លង ប្រវែង៤៥,៤៩គីឡូម៉ែត្រ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជា មានិតចិន។

នាយឧត្ដមសេនីយ៍​ យូ​ ស៊ុនឡុង​ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឲ្យដឹងថា ពិធីបើកការដ្ឋាន សាងសង់ពង្រីក និងលើកកម្ពស់ផ្លូវជាតិលេខ៧ ទៅជាផ្លូវ៤គន្លង ចាប់ពីចំណុចទីប្រជុំជនស្គន់ ស្រុកជើងព្រៃ រហូតដល់គល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ដែលមានប្រវែង់ ៤៥,៤៩គីឡូម៉ែត្រ នឹងប្រព្រឹត្តទៅ​ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ នៅភូមិតាំងគោក ឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ នាយឧត្ដមសេនីយ៍ បានបញ្ជាក់ថា ពាក់ព័ន្ធនឹងការងាររៀបចំពិធីការ និងសន្តិសុខសុវត្តិភាពសណ្ដាប់ធ្នាប់ក្នុងអង្គពិធីទាំងមូល ត្រូវត្រៀមលក្ខណៈឲ្យបានម៉ត់ចត់ ដើម្បីទទួលភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋចូលរួមប្រមាណជា ៤ពាន់នាក់ ។

ក្នុងដំណើរចុះត្រួតពិនិត្យទីតាំងនោះដែរ នាយឧត្ដមសេនីយ៍​ យូ​ ស៊ុនឡុង ក៏បានបើកកិច្ចប្រជុំពិភាក្សាពីផែនកា របែងចែកភារកិច្ចលម្អិតនៃការទទួលខុសត្រូវ ក្នុងដំណើរការពិធីបើកការដ្ឋាន ពីសំណាក់គណៈកម្ម ការរៀបចំបុណ្យជាតិ អាជ្ញាធរខេត្ត ស្រុក ព្រមទាំងមន្ត្រីពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណាឲ្យការប្រព្រឹត្ត ទៅធានាបានសន្តិសុខសណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំ ក៏ដូចជាអង្គពិធីទាំងមូលប្រកបដោយភាពរលូន និងជោគជ័យ។

គួរបញ្ជាក់ថា គម្រោងសាងសង់ពង្រីក និងលើកកម្ពស់ផ្លូវជាតិលេខ៧ ដែលត្រៀមបើកដំណើរការ ក្នុងពេលឆាប់ៗនេះ ជាចំណងដៃថ្មីស្រឡាងមួយទៀត របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ខេត្តកំពង់ចាម​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here