ខេត្តកំពង់ចាម ទទួលបានហេដ្ឋារចនាសម្ព័ន្ធ ចំនួន៩គម្រោង តាមរយៈ គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍកសិកម្មខ្នាតតូចតំបន់ទន្លេសាប ជំហាន២ នាឆ្នាំ២០២៣ ខាងមុខនេះ

0
175

ដដោយ:លឹម​ សិលា​
កំពង់ចាម ៖​ តាមរយៈ គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍកសិកម្មខ្នាតតូចតំបន់ទន្លេសាប ជំហាន២ ហៅកាត់ថា (TSSD-AF) នៅក្នុងខេត្តកំពង់ចាម នឹងទទួលបានគម្រោងផ្លូវកៅស៊ូ ផ្លូវបេតុង និងប្រឡាយបេតុងថ្មី ៩គម្រោង ទុកជូនប្រជាពលរដ្ឋប្រើប្រាស់ ។

នេះជាការបញ្ជាក់ពី មន្ត្រីជំនាញ គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍកសិកម្មខ្នាតតូចតំបន់ទន្លេសាប ខេត្តកំពង់ចាម ឲ្យដឹងថា គម្រោងទាំង៩ ខាងលើនេះ មាន ៖ ១.ផ្លូវកៅស៊ូ ២.២១៤ម នៅភូមិអន្លង់អកលិច-ភូមិព្រែកគ្រួស នៃឃុំសូរគង ស្រុកកងមាស ។ ២.ផ្លូវកៅស៊ូ ១.០១២ម នៅភូមិអង្គរបានទី៩ ឃុំអង្គរបាន ស្រុកកងមាស ។ ៣.ផ្លូវបេតុង ៥៩០ម នៅភូមិព្រែកកុយ ឃុំព្រែកកុយ ស្រុកកងមាស ។ ៤.ផ្លូវបេតុង ៥០០ម នៅភូមិកប៉ាល់ ឃុំសណ្តែក ស្រុកបាធាយ ។ ៥.ផ្លូវបេតុង ៨៨២ម នៅភូមិកោះចិនក្រោម-ភូមិកំពង់រាបលើ ឃុំកំពង់រាប ស្រុកកោះសូទិន ។ ៦.ផ្លូវបេតុង ១.០៦៩ម នៅភូមិខ្ទួយ១,២,៣ ឃុំអូរម្លូរ ស្រុកស្ទឹងត្រង់ ។ ៧.ផ្លូវបេតុង ៧២៨ម នៅភូមិទួលសំបូរ ឃុំទួលសំបូរ ស្រុកស្ទឹងត្រង់ ។ ៨.ប្រឡាយបេតុង ៨៧៥ម ភូមិសំបូរ និងភូមិប៉ប្រក់ ឃុំសូភាស ស្រុកស្ទឹងត្រង់ ។ និង៩.ផ្លូវសកៅស៊ូ ១.៨៣០ម ភូមិស្រឹង និងភូមិប្រសាំ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម ។

បើតាមលិខិតលេខ ៤១២លស/គ.ជ.អ.ប ចុះថ្ងៃទី០៦ ធ្នូ ឆ្នាំ២០២២ របស់លេខាធិការដ្ឋាន គ.ជ.អ.ប នៃក្រសួងមហាផ្ទៃ បានបញ្ជាក់ឲ្យដឹងថា មកដល់ពេលនេះ លេខាធិការដ្ឋាន គ.ជ.អ.ប បានបើសំណើដេញថ្លៃ លើគម្រោងហេដ្ឋារចនាសម្ព័ន្ធ សរុបចំនួន ៥០គម្រោង នៅក្នុងខេត្តគោលដៅទាំង ៧ ក្នុងនោះ គឺបានបើកសំណើដេញថ្លៃ សម្រាប់ខេត្តកំពង់ចាម មាន ០៧គម្រោង រួចរាល់ហើយ ។ ជាមួយនោះ គណៈកម្មការលទ្ធកម្មថ្នាក់ជាតិ និងធ្វើការវាយតម្លៃ លើឯកសារលម្អិតលើក្រុមហ៊ុនដែលឈ្នះ ដើម្បី បន្តនីតិវិធីចុះកិច្ចសន្យាសាងសង់ ក្នុងរយៈពេល ៩០ថ្ងៃ ។

សូមជម្រាបថា គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍ កសិ​ក​ម្ម​ខ្នា​ត​តូ​ច​តំ​ប​ន់​ទ​ន្លេ​សាប ជំហាន២ (TSSD-AF) បានអនុវត្តក្នុង ២៧០ឃុំ/សង្កាត់ ស្មើនឹង ៣៨ក្រុង/ស្រុក នៅក្នុង​ខេ​ត្តគោលដៅ​ សរុបចំនួន ០៧ ក្នុងនោះរួមមាន ៖ ខេត្តកំពង់ចាម ត្បូងឃ្មុំ បាត់ដំបង ព្រៃវែង កំពង់ធំ សៀមរាប និ​ង​ខេត្តបន្ទាយមានជ័យ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here