អភិបាលខេត្តកំពង់ចាម បានថ្លែងថា អ្វីដែលយើងព្រួយបារម្ភបំផុតនោះគឺភាពល្ងង់ខ្លៅ ដែលអាចនាំមកនូវភាពក្រីក្រ ដូច្នេះយើងត្រូវខិតខំសិក្សារៀនសូត្រ

0
124

ដដោយ:លឹម​ សិលា​
កំពង់ចាម ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា អ្វីដែលយើងព្រួយបារម្ភបំផុត នោះគឺភាពល្ងង់ខ្លៅ ដែលអាចនាំមកនូវភាពក្រីក្រ ដូច្នេះយើងត្រូវខិតខំសិក្សារៀនសូត្រ ដើម្បី យកចំណេះដឹង និងជំនាញតម្រូវទៅនឹងទីផ្សាការងារនាសម័យសកលភាវូនីយ៍កម្ម ដែលកំពុង មានការរីកចម្រើនយ៉ាងលឿន ដើម្បីនាំមកនូវការអភិវឌ្ឍរីកចម្រើន។ ការថ្លែងបែបនេះក្នុង ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ១ខ្នង ស្មើនឹង ៣បន្ទប់ នៅសាលាបឋមសិក្សា កោះចំប៉ា ស្ថិតក្នុងឃុំព្រីងជ្រុំ ស្រុកំជើងព្រៃ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ ។

ក្នុងពិធីនោះដែរ ឯកឧត្តមស៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសង្កត់ធ្ងន់ថា បើយើងខ្លាំងយើង រឹងមាំហើយនោះគ្មានបរទេសណា គេអាចដណ្តើមការងារពីយើងបានទេ ដូច្នេះប្អូនៗសិស្សានុ សិស្សត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រទាំងខ្មែរ និងបរទេសផង ដើម្បីតម្រូវតាមទីផ្សារកា រងារបច្ចុប្បន្ន និងទៅថ្ងៃអនាគត នៅពេលបញ្ចប់ការសិក្សាហើយនោះត្រូវសម្លឹងមើលទៅមុខឲ្យ បានវែងឆ្ងាយផងដែរ។

ឯកឧត្តមអភិបាលខេត្ត បានជំរុញដល់ លោកគ្រូ អ្នកគ្រូឲ្យពង្រឹងគុណភាពសិក្សាក៏ដូចជាការខិត ខំបង្រៀនសិស្ស ដោយមានការយកចិត្តទុកដាក់ខ្ពស់ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍធនធាន មនុស្សឈានទៅដល់ការអភិវឌ្ឍន៍ប្រទេសជាតិយើង ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ចំពោះក្មួយ ៗ សិស្សានុសិស្ស ក៏ត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រផងដែរ បន្ទាប់ពីមានសាលាថ្មីហើយនោះ ព្រោះធនធានមនុស្ស ពិតជាមានសារៈសំខាន់ណាស់ក្នុងការចូលរួមចំណែកកសាង និងអភិវឌ្ឍន៍ ប្រទេសជាតិ ឲ្យមានការរីកចម្រើន ខណៈរាជរដ្ឋាភិបាលបានជំរុញឲ្យមានការបណ្ដុះបណ្តាល ធនធានមនុស្សតាំងពីកម្រិតថ្នាក់មូលដ្ឋាន រហូតដល់មហាវិទ្យាល័យ បន្ទាប់ពីប្រទេសយើងមាន សុខសន្តិភាព ។

ជាមួយគ្នានោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានក្រើនរំលឹក ដល់មន្ត្រីអាជ្ញាធរមូល ដ្ឋាន ឲ្យខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ពោលគឺមិនត្រូវតាំងខ្លួនជា ចៅហ្វាយនាយលើប្រជាពលរដ្ឋឡើយ ហើយត្រូវបញ្ចេញឲ្យអស់ពីសមត្ថភាព និង​ទេពកោសល្យ​ ក្នុងការបម្រើប្រជាពលរដ្ឋដោយឥរិយាបថទន់ភ្លន់ តែមិនទន់ជ្រាយពោលគឺ ត្រូវមានសាមគ្គី ឯកភាពផ្ទៃក្នុង បើជួបបញ្ហាប្រឈមត្រូវរួមគ្នាធ្វើការដោះស្រាយផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here