ឯកឧត្តម ខ្វាន់ ស៊ាម ក្រុមការងាររាជរដ្ឋាភិបាល និងប្រធានក្រុមការងារចុះមូលដ្ឋានស្រុករំដួល បានអញ្ជើញជាគណៈអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលសមាជិកគណបក្សប្រជាជនកម្ពុជាកសាងថ្មី ចំនួន៤០១នាក់

0
157

ដោយ:ថត ភារៈ
ស្វាយរៀង ៖ ឯកឧត្តម ខ្វាន់ ស៊ាម ក្រុមការងាររាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុករំដួល នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២នេះបាទអញ្ជើញចូលរួមជាគណៈធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលសមាជិកគណបក្សប្រជាជនកម្ពុជាកសាងថ្មី ចំនួន៤០១នាក់។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ខ្វាន់ ស៊ាម បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជូនដល់សមាជិកគណបក្សប្រជាជនទូទាំងស្រុករំដួល ខេត្តស្វាយរៀងទាំងអស់ដោយក្តីនឹករលឹក។

ឯកឧត្តម បានថ្លែងជំរុញដល់ក្រុមការងារគណបក្សឃុំ-ទាំងអស់ ត្រូវយកចិត្តទុកដាក់ ត្រួតពិនិត្យ សមាជិ សមាជិកា ដោយយកចិត្តទុកដាក់ខ្ពស់ និងខិតខំបញ្ចូលសមាជិកថ្មីដែលជាយុវជនឲ្យក្លាយជាកម្លាំង ក្នុងការចូលរួមរបស់គណបក្សនៅគ្រប់ទីកន្លែង ក៏ដូចជាបង្កើនសន្ទុះនៃការគាំទ្ររបស់កម្មករ និយោជិក មកលើគណបក្សឲ្យកាន់តែមានប្រជាប្រិយភាព និងទទួលបានការគាំទ្រកាន់តែខ្លាំង។ ចំណែកឯមន្ត្រីគណបក្សគ្រប់ថ្នាក់ ត្រូវតែបន្តរក្សាសាមគ្គីភាព ខិតខំធ្វើអំពើល្អជាមួយប្រជាជន កាត់បន្ថយភាពអសកម្ម ខិតខំបម្រើសេវាឱ្យបានល្អជូនដល់ប្រជាពលរដ្ឋដែលគ្រប់អាយុធ្វើអត្តសញ្ញាណប័ណ្ណឲ្យបានរហ័ស។

ឯកឧត្តម ខ្វាន់ ស៊ាម ក្រុមការងាររាជរដ្ឋាភិបាលនិងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុករំដួល បានបញ្ជាក់ជូនថា ជំហររបស់គណបក្សប្រជាជនកម្ពុជា គឺសមាជិកម្នាក់ជាសំឡេងមួយសន្លឹក និងនៅតែបន្តគោលការណ៍រក្សាចាស់ កសាងថ្មី ពិសេសកម្លាំងយុវជនជាកម្លាំងសកម្មដែលធានាបាននិរន្តរភាព ក្នុងការ គាំទ្រការបោះឆ្នោត ដោយឡែកសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣ខាងមុខនេះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here