លោកភោគ វណ្ណថន មេឃុំក្រោលគោ បើកការដ្ឋានសាងសង់សាលាមតេយ្យសហគមន៍១កន្លែងស្ថិតនៅភូមិឬស្សីជួរ ឃុំក្រោលគោ ស្រុកស្វាយជ្រំ

0
155

ដោយៈថត ភារៈ ស្វាយរៀង ៖ ថ្ងៃព្រហស្បតិ៍ ១៤ រោច ខែមិគសិរ ឆ្នាំ ខាល ចត្វាស័កព.ស ២៥៦៦ត្រូវនិងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះលោក ភោគ វណ្ណថន មេឃុំក្រោលគោ បានធ្វើការប្រជុំបើកការដ្ឋានសាងសង់សាលាមតេយ្យ សហគមន៍ ១កន្លែងនៅភូមិឬស្សីជួរ ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

បើតាមលោក ភោគ វណ្ណថន មេឃុំក្រោលគោ បានឱ្យដឹងថា ការបើកការដ្ឋានសាងសង់សាលាមតេយ្យ សហគមន៍មួយនេះគឺមានទំហំបណ្ដោយ៧,៥ម៉ែត្រ ទទឹង៥ ម៉ែត្រ កម្រាលសាបបេតុង៧០ម៉ែត្រ ដំបូលប្រក់ស័ង្កសីនិងសាងសង់បង្គន់អនាម័យ២ បន្ទប់បណ្ដោយ៣,៤ម៉ែត្រ ទទឹង១,៨ ម៉ែត្រ។

លោកភោគ វណ្ណថន មេឃុំក្រោលគោ លោកបន្តទៀតថា ហើយនិងធ្វើស្លាកសញ្ញាគម្រោងផងដែរដោយតម្លៃកិច្ចសន្យាសរុប(៣៩,១០០,០០០រៀល)។ ការបើកការដ្ឋានសាងសង់សាលាមតេយ្យសហគមន៍នេះក្រោមអធិបតីភាពលោក ភោគ វណ្ណថន មេឃុំក្រោលគោនិងលោក លោកស្រីក្រុមប្រឹក្សាឃុំ ជំនួយការរដ្ឋបាលឃុំ លោក លោកស្រី មេភូមិ និងម្ចាស់ក្រុមហ៊ុនធ្វើសាលាមតេយ្យសហគមន៍រួមទាំងបងប្អូនប្រជាពលរដ្ឋចូលរួមសរុប៨៤នាក់ ស្រី ៤៩ នាក់ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here