អណ្ដូងស្នប់ចំនួន៤ ក្នុងស្រុករវៀងត្រូវបានដាក់ឲប្រជាពលរដ្ឋប្រើប្រាស់ជាផ្លូវការហើយ

0
185

ដោយ:ណារិទ្ធ
ព្រះវិហារ ៖ កាលពីព្រឹកថ្ងៃទី២១ ខែធ្នូ  ឆ្នាំ២០២២  ឯកឧត្តម ខាន់ ខុន អនុរដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា អមដំណើរដោយក្រុមការងារនិងមានការចូលរួមពីលោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង ព្រមទាំងក្រុមការងាររបស់ ស.ស.យ.ក ស្រុក និងឃុំ បានចុះប្រគល់អណ្តូងទឹកជូនប្រជាពលរដ្ឋ ចំនួន ៤អណ្តូង ស្ថិតក្នុងស្រុករវៀង ខេត្តព្រះវិហារ។ ដោយអណ្ដូងទី
១ ប្រគល់ជូន ភូមិព្រៃស្នួល ឃុំរតនៈ ទី២ ភូមិអូរ ឃុំរបៀប ទី៣ ភូមិភ្នំដែក ឃុំរមណីយ ទី៤ ភូមិទួលរវៀង ឃុំរមទម។

នាឪកាសនោះដែលឯកឧត្តម ខាន់ ខុន អនុរដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា បានមានប្រសាសន៍ទៅកាន់បងប្អូនប្រជាពលរដ្ឋ ៖ ត្រូវចូលរួមថែរក្សា ការពារ អណ្ដូងទឹក និងអនាម័យឲបានល្អ ត្រូវយោគយល់ និងចេះស្រលាញ់គ្នា ព្រោះនៅពេលនេះអណ្ដូងដែលចែកជូនមិនបានគ្រប់គ្នាទេ ត្រូវចែកគ្នាប្រើ ហើយក្រុមការងារនិងបន្តចែកជូនជាបន្តបន្ទាប់នៅពេលក្រោយទៀត សូមកុំច្រណែនគ្នា ៕

LEAVE A REPLY

Please enter your comment!
Please enter your name here