លោក ហោ ប៊ុនហួរ និងក្រុមការងារ ស ស យ ក បាន ចូលរួមរំលែកទុក្ខ សពប្រជាពលរដ្ឋ ២នាក់ ស្លាប់ដោយសារខ្សែភ្លើងឆក់ និងនាំយកអំណោយប្រគលជូនលោកយាយកំពុងជំងឺមហារីក (សុដន់)

0
155

ដោយ:ណារិទ្ធ
ព្រះវិហារ ៖ កាលពីរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង និងជាប្រធាន ស ស យ ក ស្រុករវៀង បានដឹកនាំក្រុមការងារ ចូលរួមរំលែកទុក្ខ ក្នុងពិធីបុណ្យសពប្រជាពលរដ្ឋចំនួន ២នាក់ រស់នៅភូមិត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ បានស្លាប់ដោយសារខ្សែភ្លើងឆក់ (ក្នុងរន្ដៅរ៉ែមាស) កាលពីរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដែលមានឈ្មោះ និង បូរី ភេទប្រុសអាយុ៣៧ឆ្នាំ កម្មករ
២. ឈ្មោះ យ៉ន យឿន ភេទប្រុសអាយុ៣៥ឆ្នាំ កម្មករ។

លោក ហោ ប៊ុនហួរ និងក្រុមការងារបានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសពទាំង២នាក់ខាងលើ និងបាននាំយកសម្ភារមកចូលរួមក្នុងមួយសពទទួលបាន អង្ករ ២៥គីឡូក្រាម មី ១កេះ ទឹកសុអុីវ ១យួរ ប៊ីចេង ១កញ្ចប់ និងថវិកា៣១០,០០០៛។

ហើយនៅថ្ងៃដដែលនោះដែរ លោក ហោ ប៊ុនហួរ និងក្រុមការងារបានបន្តចុះសួរសុខទុក្ខលោកស្រី ឆាយ គឹមធាង អាយុ៥២ឆ្នាំ រស់នៅភូមិស្វាយប៉ាត ឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ កំពុងមានជំងឺមហារីក (សុដន់) និងបាននាំយកថវិកាចំនួន១៥០,០០០៛ រួមនឹងសម្ភារដូចជា អង្ករ ២៥គីឡូក្រាម មី ១កេះ ទឹកសុីអុីវ ១យួរ មកប្រគល់ជូនដើម្បីជួយដោះស្រាយជីវភាពគ្រួសារបានមួយរយៈ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here