សាខាកាកបាទក្រហមកម្ពុជាបានទទួលទេយ្យទានពីព្រះចៅអធិការវត្តឧត្តមមុនី

0
302

ព្រះវិហារ ៖ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ លោក យុង គឹមហ៊ាន នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ និងក្រុមការងារ បានទទួលទេយ្យទាន ពីព្រះចៅអធិការវត្តឧត្តមមុនី ស្ថិតនៅភូមិអភិវឌ្ឍន៍ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

មានសង្ឃដីកានាឱកាសនោះ ព្រះតេជគុណ គិន គ្រឹស្នា ព្រះចៅអធិការ មានការគាំទ្រ និងមានទឹកព្រះទ័យរីករាយ ចូលរួមចំណែកជាមួយសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្នុងការជួយសង្គ្រោះ ក៏ដូចជាជួយសម្រាលទុក្ខលំបាករបស់ញោមញាតិទីទ័លក្រនៅគ្រប់ទីកន្លែង ។

ក្នុងឱកាសនោះដែរ លោកនាយកសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បានថ្លែងអំណរព្រះគុណ ចំពោះព្រះទ័យដ៏សប្បុរសធម៌របស់ព្រះចៅអធិការ និងសហការីក្នុងការយកព្រះទ័យទុកដាក់ប្រទាននូវទេយ្យ្យទាន សបញ្ជាក់ពីព្រះទ័យដ៏មនុស្សធម៌ ចំពោះបងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ។ ក្នុងកាយវិកាដ៏មនុស្សធម៌នេះ គឺជាការចូលរួមរបស់ព្រះសង្ឃក្នុងវិស័យអាណាចក្រ ជាមួយសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។

ទេយ្យទានទាំងនេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ នឹងយកទៅប្រើប្រាស់ឲ្យចំគោលដៅមនុស្សធម៌ នៅពេលដែលប្រជាពលរដ្ឋយើងទទួលរងនូវគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយណាមួយឡើយ ស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម ។

ទេយ្យទានដែលសាខាបានទទួលរួមមាន៖ អង្ករ ៧៥គីឡូក្រាម ទឹកសុទ្ធ ៥១យួរ បន្លុង១១ ថវិកាចំនួន ២០០,០០០រៀល ៕ប្រភពមន្ទីរព័ត៌មានខេត្តព្រះវិហារ

LEAVE A REPLY

Please enter your comment!
Please enter your name here