បុរស២នាក់ត្រូវបានឆក់ខ្សែរភ្លើងស្លាប់ក្នុងរន្ដៅរ៉ែមាស និង១នាក់ ទៀតខ្យល់គរស្លាប់នៅមាត់រន្ដៅ (តំបន់រំដេង) របស់ថៅកែឈ្មោះ ធា និង កាឆយ

0
312

ដោយ:ធី ធារ៉ាន់
ព្រះវិហារ ៖ កាលពីរសៀលថ្ងៃទី២០ខែឆ្នូ ឆ្នាំ២០២២ វេលាម៉ោងប្រមាណ៥:០០នាទីល្ងាច បុរស២នាក់ជាកម្មកររុករករ៉ែមាសនៅតំបន់រំដេងបានស្លាប់បាត់បង់ជីវិតដោយសារខ្សែភ្លើងឆក់ក្នុងរណ្តៅរ៉ែមាសរបស់ឈ្មោះ ធា និង១នាក់ទៀតបានខ្យល់គរស្លាប់ក្រោយចេញពីក្នុងរន្ដៅរ៉ែមាសឈ្មោះ កាឆយ ដោយថៅកែរ៉ែមាស ទាំង២នាក់ខាងលើមិនមានបច្ចេកទេសគ្រប់គ្រាន់និងមិនមានជំនាញច្បាស់លាស់តាមបច្ចេកទេស(គ្មានច្បាប់អនុញាតិ)។

ជនរងគ្រោះខាងលើមានឈ្មោះ
១/ ឈ្មោះ និង បូរី ភេទប្រុសអាយុ៣៧ឆ្នាំ(ប្អូនថ្លៃ)
២/ ឈ្មោះ យ៉ន យឿន ភេទប្រុសអាយុ៣៥ឆ្នាំ(ក្មួយ)
អ្នកទាំង២រស់នៅភូមិត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ(ជាកម្មករ) របស់ថៅកែឈ្មោះធា។ បានឆក់ខ្សែរភ្លើងនៅក្នុងរន្ដៅរ៉ែមាសដែលកំពុងជញ្ជូនអាចម៍ដីពីក្នុងរន្ដៅយកមកខាងលើ តែខ្វះបច្ចេកទេសបានបណ្ដាលឲឆក់ស្លាប់នៅក្នុងរន្ដៅដីនោះតែម្ដង។

៣/ឈ្មោះឈ្មោះ ប៉ែន ស្រេង អាយុ៥៣ឆ្នាំ មានស្រុកកំណើតភូមិខ្សាច់ទុក ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានស្លាប់ក្រោយបញ្ជូន មកកាន់មណ្ឌលសុខភាពភ្នំដែក ឃុំរមណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ (កម្មករ) ថៅកែមានឈ្មោះ វណ្ណាប្រពន្ធឈោះឆយ (កាឆយ)។

តាមការបំភ្លឺពីកូនជនរងគ្រោះថា មុនកើតហេតុ ជនរងគ្រោះជាឪពុក បានចេញពីក្នុងរណ្តៅការដ្ឋានរុករករ៉ែ របស់ថៅកែមាសឈ្មោះកាឆយ ក្នុងសភាពអស់កម្លាំងខ្លាំង ក៏ស្រាប់តែទៅងូតទឹកក្នុងស្រះ ក្បែរនោះដូចសព្វមួយដង ខណៈងូតទឹកបានមួយភ្លែត ក៏បានឃើញឪពុកលិចចូលស្រះនោះទៅ ពេលនោះកូនរបស់គាត់ក៏បានចុះទៅក្នុងស្រះស្រង់ឡើងមកលើគោក និងដឹកមកសង្រ្គោះនៅមណ្ឌលសុខភាព តែជាអកុសល ជនរងគ្រោះ បានបាត់បង់ជីវិតបាត់ទៅហើយ ។បច្ចុប្បន្នសពជនរងគ្រោះត្រូវបានយកទៅធ្វើបុណ្យតាមប្រពៃណីរាងៗខ្លួន។

ប្រជាពលរដ្ឋ ក៏ដូចជាសាច់ញាតិរងចាំមើលថា តើមន្ត្រីជំនាញពាក់ព័ន្ធ មានវិធានការយ៉ាងណាចំពោះថៅកែទាំង២នាក់ខាងលើ ចំពោះមុខប្បាប់ ?

សមត្ថកិច្ចនៅតំបន់នោះសូមមិនបញ្ចេញឈ្មោះបានបបញ្ជាក់ឲដឹងថា នេះមិនមែនជាលើកទីមួយទេ ដែលមានមនុស្សស្លាប់ បើមិនមែនឆក់ខ្សែរភ្លើង ឬខ្យល់គរទេ គឺបាក់រន្ដៅដីសង្កត់ស្លាប់ តែមិនដែលឃើញសមត្ថកិច្ចចាត់វិធានការមកលើថៅកែទាំងនោះសោះ គឺគ្រាន់តែចាយលុយត្រូវកន្លែងគឺបញ្ចប់រឿងស្ងាត់ឈឹង(មនុស្សស្លាប់បាត់)។ ហើយគាត់បានបន្តទៀតថា ថៅកែដុសស្លែខាងលើ ជាថៅកែជាយូឆ្នាំមកហើយនិងជំនាញខាងបន្ទុះគ្រាប់ក្នុងរន្ដៅទៀតផង ពេលបន្ទុះគ្រាប់ម្ដងៗញ័រ រម្ជួយដី បើមានជំងឺបេះដូង និងខ្សោយ អាច់បណ្ដាលឲស្លាប់បាន។

ប្រជាពលរដ្ឋបានដាក់សំនួរសួរថា តើបច្ចុប្បន្នស្រុកខ្មែរមិនមានសង្គា្រមទេ តើហេតុអ្វីបានជាមានប្រភេទគ្រាប់គួរឲខ្លាចទាំងនេះទៀត? ដាក់បន្ទុះក្នុងរន្ដៅលឺប៉ុណ្ណឹងហើយ តើនៅខាងក្រៅរន្ដៅលឺប៉ុណ្ណាទៅ ហើយអាចក៏អាចសម្លាប់មនុស្សបានរាប់សិបនាក់ថែមទៀតផង។ ហើយកន្លងមករហូតទល់និងបច្ចុប្បន្ន ដោយមិនដែលឃើញជំនាញបង្ក្រាប់បានម្ដងណាទេ ។ ឬក៏របៀបសត្វ(ទន្សោងគោព្រៃ)ហើយមើលទៅ ។

នាឪកាសនោះដែលក៏ឃើញមានវត្តមានលោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង បានចុះសួរសុខទុកគ្រួសារសពជនរងគ្រោះខាងលើទាំងយប់កើតហេតុនោះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here