ពកករថៃចំនួន៧នាក់ ចាញ់បោកមេខ្យល់ ត្រូវបានកំលាំងនគរបាលអន្តោរប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បញជូនទៅប្រទេសរបស់ខ្លួនវិញ

0
141

បន្ទាយមានជ័យ ៖ កាលពីវេលាម៉ោង១៩:២០នាទី ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ពកករថៃចំនួន៧នាក់ (ស្រី ប្រុស) ចាញ់បោកមេខ្យល់ យកមកទុកចោលនៅទឹកដីខ្មែរ ត្រូវបានកំលាំងនគរបាលអន្តោរប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បញ្ជូនទៅប្រទេសរបស់ខ្លួនវិញ។

លោកវរសេនីយ៍ឯក ជួន សារី តំណាងលោក ឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោរប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានប្រគល់ជនជាតិថៃចំនួន៧នាក់ (ស្រី៥នាក់) ដែលចាញ់បោកមេខ្យល់នាំយកមកធ្វើការនៅប្រទេសកម្ពុជា ជូនទៅលោកវរសេនីយ៍ឯក រុង ថងមន្ត (ROONG THONGMON) នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ថៃប្រចាំខេត្តស្រះកែវ ដើម្បីជូនពួកគេទៅស្រុកកំណើតវិញ។

លោកវរសេនីយ៍ឯក ជួន សារី នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានឲ្យដឹងថា ជនជាតិថៃចំនួន៧នាក់ (ស្រី៥នាក់) ខាងលើនេះ ត្រូវបានចាញ់បោកមេខ្យល់ នាំទៅធ្វើការនៅក្រុងបាវិត ខេត្តស្វាយរៀង តែត្រូវបានមេខ្យល់ទុកពួកគេចោល។ លោក បានបញ្ជាក់ថា ដោយជនជាតិថៃទាំង៧នាក់ខាងលើនេះ បានទំនាក់ទំនងទៅស្ថានទូតនៃព្រះរាជាណាចក្រថៃប្រចាំកម្ពុជា បានចេញកំណត់ទូតជូនជនជាតិថៃទាំង៧នាក់នោះ ឲ្យវិលត្រឡប់ទៅប្រទេសកំណើតរបស់ខ្លួនវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត៕

LEAVE A REPLY

Please enter your comment!
Please enter your name here