ជនសង្ស័យ ៤នាក់ រួមនិងវត្ថុតាងត្រូវបាន ការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបញ្ជូនទៅកាន់តុលាកាខេត្តកំពង់ឆ្នាំង

0
126

ដោយ:សាំង សារាវុឌ្ឍ
កំពង់ឆ្នាំង ៖ នៅថ្ងៃ២០ ខែធ្នូ ឆ្នាំ២០២២ កំលាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋានខេត្តកំពង់ឆ្នាំង បញ្ជូនជនសង្ស័យ៤នាក់រួមនិងវត្ថុតាងទៅកាន់តុលាកាខេត្តកំពង់ឆ្នាំងដើម្បីចាត់ការបន្តតាមនិតិវីធីច្បាប់។

កាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ១៥ និង ៣០ នាទី កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង សហការជាមួយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្ត បានចុះបង្ក្រាបជាក់ស្ដែង ករណី រក្សាទុក ជួញដូរ សមគំនិត នឹងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិ ត្រពាំងចិក្សា សង្កាត់កំពង់ឆ្នាំង នឹងបានឃាត់ខ្លួនជនសង្ស័យចំនួន០២ នាក់
១/ឈ្មោះ ចែម តុលា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិធម្មយុត្ដិ សង្កាត់ប្អេរ
២/ឈ្មោះ ស៊ុំ ធារ៉ា ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិ ស្រែព្រីង សង្កាត់កំពង់ឆ្នាំង
ដកហូតៈថ្នាំញៀន ០៧កញ្ចប់
ទូរសព្ទ័ដៃ ០២គ្រឿង

ក្រោយទទួលបានចំលើយសារភាពពីជនសង្ស័យខាលើរួចមកកំលាំងជំនាញបានបន្តតាមចាប់ខ្លួនជនសង្ស័យ ចំនួន២នាក់ទៀតនៅចំណុចបឹងធំ ស្ថិតក្នុងភូមិកណ្ដាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង
១/ឈ្មោះ អ៊ុង រ៉ាវី ភេទប្រុស អាយុ៣២ឆ្នាំ
២/ឈ្មោះ អ៊ុង សិលា ភេទប្រុស អាយ២៧ឆ្នាំ ទាំង២នាក់នេះរស់នៅភូមិ កណ្ដាល សង្កាត់កំពង់ឆ្នាំង ក្រុង/ខេត្ដកំពង់ឆ្នាំង
ដកហូតៈថ្នាំញៀន ០៥កញ្ចប់ ទូរសព្ទ័ដៃ ០២គ្រឿង
ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់ការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្ដកំពង់ឆ្នាំងចាត់ការបន្ដ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here