ពិធីសំណេះសំណាលនិងចែកអំណោយជូនដល់ប្រជាពលរដ្ឋក្រីក្រ ចំនួន ១៩០ គ្រួសារនៅក្នុងស្រុក បុរីអូរស្វាយសែនជ័យ

0
184

ស្ទឹងត្រែង ៖ រដ្ឋបាលខេត្តស្ទឹងត្រែង​ សហការជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនិតិសម្បទាខេត្តស្ទឹងត្រែង បានចែកអំណោយជូនដល់ ប្រជាពលរដ្ឋ ក្រីក្រ ចាស់ជរា ស្រ្តីមេម៉ាយ ជនពិការ កុមារកំព្រា និង ជនរងគ្រោះដោយសារគ្រោះធម្មជាតិ ផ្សេងៗ ចំនួន ១៩០ គ្រួសារ ដែលមកពី ភូមិ ចំនួន ០២ គឺ ភូមិវាលព្រីង និង ភូមិ រិទ្ធីសែនជ័យ០២ ឃុំ អូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ក្រោមអធិបតីភាព ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត​ ក្រុមប្រឹក្សា​ គណៈអភិបាលស្រុក កងកម្លាំងទាំងបីប្រភេទព្រមទាំង លោក លោកស្រី ដែលជា ប្រធាន អនុប្រធានមន្ទី និង ប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

មានប្រសាសន៍ក្នុងពិធី ឯកត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែងបានលើកឡើងថា៖ដោយមើលឃើញពីស្ថានភាពរបស់ប្រជាពលរដ្ឋ​ដែលជួបការលំបាកលើជីវភាពរស់នៅប្រចាំថ្ងៃ ពិសេស ប្រជាពលរដ្ឋ ក្រីក្រ ចាស់ជរា ស្រ្តីមេម៉ាយ ជនពិការ កុមារកំព្រា និង ជនរងគ្រោះដោយសារគ្រោះធម្មជាតិ ផ្សេងៗ ដែលត្រូវការជំនួយឧបត្ថម្ភពីរាជរដ្ឋា​ភិបាលអាជ្ញា​ធរ​គ្រប់លំដាប់ថ្នាក់ និងសប្បុរសជននានា ។ ដោយក្នុងនោះ ក្រសួង​សង្គមកិច្ចអតីតយុទ្ធជន និងយុវនីសម្បទា ដែលមានមន្ទីរសង្គមកិច្ចខេត្តស្ទឹងត្រែង ជាសេនាធិការឲ្យក្រសួង បាននាំយកអំណាយរបស់រាជរដ្ឋាភិបាល មកចែកជូនប្រជាពលរដ្ឋនៅពេលនេះដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាដែលជួបប្រទះ ខ្វះខាត និងដោះស្រាយជីវភាពរបស់បងប្អូនបានមួយកំរិត សំដៅការអភិវឌ្ឍន៏ រួមចំណែកលើកកម្ពស់ជីវភាពរបស់បងប្អូនអោយកាន់តែល្អថែមទៀត ។

អំណោយដែលផ្តល់ជូន ក្នុង០១គ្រួសារៗទទួលបាន អង្ករ២៥ គីឡូក្រាម . មី ១កេស .ត្រីខ ១យួរ .ទឹកត្រី ១ យួរ និងភួយ១ ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here