លោកស្រីមហាឧបាសិកាពុទ្ធសាសនូបត្ថក៍ ហុឹម ម៉ាលី បានជួយឧបត្ថម្ភអង្ករចំនួន០២ តោន បន្ថែមទៀត ដល់លោកហែម ស៊ីណា អភិបាលស្រុករំដួល សម្រាប់ជួយប្រជាពលរដ្ឋ ក្រីក្រ ចាស់ជរា ជនពិការ និងគ្រួសារមរណភាព

0
360

ដោយ:ថត ភារៈ ស្វាយរៀង ៖ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២នេះ លោក ហែម សុីណា អភិបាលស្រុករំដួល ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រីព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថក៍ ហឹុម ម៉ាលី ដែលបានជួយឧបត្ថម្ភអង្ករចំនួន០២ តោនបន្ថែមទៀត ដល់លោក ហែម សុីណា អភិបាលស្រុករំដួល ដើម្បីសម្រាប់ជួយប្រជាពលរដ្ឋ ក្រីក្រ ចាស់ជរា ជនពិការ និងគ្រួសារទទួលមរណភាព។
លោក ហែម ស៊ីណា អភិបាលស្រុករំដួល ក៏សូមគោរពជូនពរដល់លោកស្រីមហាឧបាសិកាពុទ្ធសាសនូបត្ថក៍ ហុឹម ម៉ាលី និងក្រុមគ្រួសារសូមជួបប្រទះតែពុទ្ធពរ៤ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here