អភិបាលខេត្តកំពង់ចាម​ ទទួល​អំណោយ​រថយន្ត​សង្គ្រោះ​បន្ទាន់​១​គ្រឿង​ ពី​សប្បុរសជន​ ដេីម្បី​បម្រើ​ដល់​វិស័យ​សុខាភិបាល

0
182

​ដដោយ:លឹម​ សិលា​
កំពង់ចាម ៖​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ឯកឧត្ដម មេបញ្ជាការកងពល «ង» ៧០ ដែលបានឧបត្ថម្ភរថយន្តសង្គ្រោះបន្ទាន់ចំនួន ០១គ្រឿង ដល់រដ្ឋបាលខេត្តកំពង់ចាម និងបន្តជូនមណ្ឌលសុខភាពស្តៅ​ ស្រុកកងមាស​ សម្រាប់​ប្រេីប្រាស់ជាមធ្យោបាយដឹកបញ្ជូនអ្នកជម្ងឺទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកខេត្ត ក៏ដូចជាមន្ទីពេទ្យនានានៅរាជធានីភ្នំពេញ ។

ក្នុង​ពិធី​ប្រគល់​ និង​ទទួល​ រថយន្ត​សង្គ្រោះ​បន្ទាន់​មកពីប្រទេសកូរ៉េខាងត្បូង​ ម៉ាក HYUNDAI STAREX AMBULANCE ពណ៍ស ផលិតឆ្នាំ២០១២ មួយ​គ្រឿង​នេះ​ដែរ​ ឯកឧត្តមអភិបាលខេត្ត​ ក៏បាន​​សម្ដែង​នូវការ​គោរពជូនពរដល់ឯកឧត្តមមេបញ្ជាការ ព្រមទាំងសហការី​ ឲ្យជួបប្រទះនូវពុទ្ធពរ ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here