នៅស្រុកបរិបូណ៌ ៖ បុរសមិនចេះហែលទឹកទៅបង់សំណាញ់ចាប់ត្រី រអិលជើងធ្លាក់ចូលក្នុងអន្លង់ទឹកជ្រៅ ស្លាប់បាត់បង់ជីវិត

0
168

កំពង់ឆ្នាំង ៖ កាលពីវេលាម៉ោងប្រមាណ១២:០០នាទីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចបន្ទាយធ្លក ស្ថិតក្នុងភូមិកំព្រង ឃុំផ្សារ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង មានករណីមនុស្សលង់ទឹក បណ្តាលអោយស្លាប់០១នាក់នៅក្នុងអន្លង់ទឹកជ្រៅ។

ជនរងគ្រោះខាងលើមានឈ្មោះ ហូ គឹមបាន ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិដំរីកូន ឃុំអញ្ចាញរូង ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ។

ករណីខាងលើកើតឡើងក្នុងពេលជនរងគ្រោះបានទៅបង់សំណាញ់ចាប់ត្រី ក៏រអិលជើងធ្លាក់ចូលក្នុងអន្លង់ទឹកជ្រៅ(អត់ចេះហែលទឹក) បណ្តាលអោយលង់ស្លាប់តែម្តង។ ក្រោយកើតហេតុក្រុមគ្រូពេទ្យ នឹងសមត្ថកិច្ចជំនាញកោសលវិច្ឆ័យបានពិនិត្យ បញ្ជាក់ថាជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន។
 
បច្ចុប្បន្ន សពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ៕
   

LEAVE A REPLY

Please enter your comment!
Please enter your name here