ករណីហឹង្សា ៖ (ដេញវ៉ៃគ្នា) ដូចចិនហុងកុង ភ្លាត់ស្នៀត២នាក់ ក្នុងចំណោមជាង១០នាក់ ត្រូវបានឃាត់ខ្លួន

0
256

កំពង់ឆ្នាំង ៖ នៅថ្ងៃ១៨ ខែធ្នូ ឆ្នាំ២០២២ កំលាំងជំនាញនៃអធិការដ្ឋានក្រុងកំពង់ឆ្នាំង បានបញ្ជូនជនសង្ស័យ ២នាក់ ករណីហឹង្សា (ដេញវ៉ៃគ្នា) រួមនឹងវត្ថុតាងទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ក្រោយពីទទួលបានចំលើយសារភាពរួចមក។

ករណីខាងលើបានកើតឡើងកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោងប្រមាណ២១:៣០នាទីយប់ ត្រង់ចំណុចសួនសម្តេចថៅហ្វាវាំង គង់ សំអុល ស្ថិតក្នុង ភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង កើតមានករណីហឹង្សា (ដេញវ៉ៃគ្នា) បង្កឡើងដោយក្មេងទំនើងពីរក្រុម មានគ្នាប្រហែល ជាង១០នាក់ ក្នុងពេលធ្វើសកម្មភាពនោះដែរ កំលាំងនគរបាលអធិការក្រុងកំពង់ឆ្នាំងបានចុះដល់ទីតាំងកើតហេតុនិងបានឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ ក្នុងចំណោមលើ។
១.ឈ្មោះ ឯល រ៉ាលីន ភេទប្រុស អាយុ ២២ ឆ្នាំ រស់នៅ ភូមិប្អេរ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
២.ឈ្មោះ បុល រិទ្ធីស័ក្ត ភេទប្រុស អាយុ ១៨ ឆ្នាំ រស់នៅ ភូមិប្អេរ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ចំណែកបក្សពួកមួយចំនួនទៀតរត់គេចខ្លួន។

ដកហូតវត្តុតាងរួមមាន:
ម៉ូតូ ០១ គ្រឿង ម៉ាកមិច ពណ៌ស សេរីឆ្នាំ២០១៩ ដំបងឈើចំនួន ០៣ កំណាត់ផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here