អភិបាលខេត្តកំពង់ចាម​ ថ្លែង​អំណរគុណ​សប្បុរសជន​ ដែល​បាន​ចូលរួម​ឧបត្ថម្ភគាំទ្រជាសម្ភារប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ជូនដល់រដ្ឋបាលខេត្ត ដើម្បីជួយប្រជាពលរដ្ឋ

0
332

ដោយ​ លឹម​ សិលា​
កំពង់ចាម​:​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រួមនឹង​ឯកឧត្ដម​អភិបាល​រងខេត្ត​ នាព្រឹកថ្ងៃទី​១៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២២​នេះ​ បាន​អញ្ជើញ​ទទួល​អំណោយ​ពីសមាគមន៍សាសនាចក្រនៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលបានឧបត្ថម្ភទឹកត្រីចំនួន ៤.០០០យួរ ទឹកស៊ីអ៊ីវចំនួន ៤.០០០យួរ មីចំនួន ៤.០០០កេស និងត្រីខចំនួន ៤.០០០យូរ ជូនដល់រដ្ឋបាលខេត្ត​ និងលោក ហុង សេងគ្រី និងលោកស្រី ជ័យ ហ៊ុយគាង​ ដែលបានឧបត្ថម្ភមួកសុវត្ថិភាពចំនួន ៣០០មួក ជូនរដ្ឋបាលខេត្តកំពង់ចាម ។​

ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ថ្លែង​អំណរគុណ​ចំពោះ​សប្បុរសជន​នានា​ដែល​បាន​ចូលរួម​ឧបត្ថម្ភគាំទ្រជាសម្ភារប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ជូនដល់រដ្ឋបាលខេត្ត ដើម្បីជួយប្រជាពលរដ្ឋទូទាំងខេត្តកំពង់ចាម​ ​ក៏ដូចជា​ការលើកកម្ពស់សុខុមាលភាពរបស់គ្រួសាររស់នៅ ក្បែរបន្ទាត់ក្រីក្រ​ ដែលមានសមាជិកជាមនុស្សវ័យចាស់ ជនមានពិការភាព កុមារ អ្នកផ្ទុកមេរោគអេដស៍ ខណៈ​ថ្មីៗនេះ​រាជរដ្ឋាភិបាលកម្ពុជា​ បានដាក់ចេញនូវវិធានការណ៍អន្តរាគមន៍គាំពារសង្គម តាមរយៈការដាក់ចេញនូវកម្មវិធីជំនួយសង្គមចំនួន ២បន្ថែម​ គឺការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណា​ និងគ្រួសារងាយរងហានិភ័យដែលរងផលប៉ះពាល់ធ្ងន់ដោយទឹក​ជំនន់​ ផងដែរ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here