សំណួរ និងសំណូមពរ ចំនួន២៦ ត្រូវបានអ្នកចូលរួមស្នើឡើង នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិ គ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត នៅក្រុងកំពង់ចាម

0
135

ដោយ​ លឹម​ សិលា​
កំពង់ចាម ៖ សំណួរ និងសំណូមពរ ចំនួន២៦ ត្រូវបានឆ្លើយតប និងបកស្រាយបំភ្លឺបាន ចំនួន២១ ដោយឡែកសំណួរ និងសំណូមពរដែលនៅសេសសល់ចំនួន៥ ត្រូវបានយកទៅពិភាក្សា ដើម្បី ដោះស្រាយបន្តនៅពេលក្រោយ ដែលមានដូចជាបញ្ហាស្នើសុំប័ណ្ណកម្មសិទ្ធិដីធ្លី សុំដោះស្រាយ បញ្ហាទំនាស់ព្រំដីជាមួយអ្នកជិតខាង បញ្ហាប៉ះពាល់ដោយការធ្វើមាស ការស្នើសុំរៀបចំប្រព័ន្ធលូ និងស្តារលូ ភ្លើងបំភ្លឺផ្លូវ បញ្ហាប្រអប់កុងទ័រទឹកស្អាតដែលរងការពុកខូច សេវាមន្ទីរសាធារណការ និងជញ្ជូន បញ្ហានគរបាលចរាចរផាកពិន័យ ព្រមទាំងពន្លឿនការធ្វើអត្តសញ្ញាណប័ណ្ណ ការស្នើសុំ ធ្វើតូបក្នុងផ្សារ និងសុំធ្វើប័ណ្ណក្រីក្រ ត្រូវបានអ្នកចូលរួមលើកឡើង នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិ គ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត លើកទី៤ អាណត្តិទី៣ ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្នុងបរិវេណវត្តជោតនារាមបឹងកុក ស្ថិតក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម ក្រោមវត្តមាន ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ចាន់ ផល្លី អភិបាលរងខេត្តតំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ។ ឯកឧត្តម ចាន់ ផល្លី អភិបាលរងខេត្តកំពង់ចាម បានថ្លែងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តនេះ គឺមានគោលបំណងដើម្បី ផ្ដល់ឱកាសជូនបងប្អូនប្រជាពលរដ្ឋ និងអ្នក ពាក់ព័ន្ធទាំងអស់ បានស្វែងយល់ពីស្ថានភាពទូទៅ នៃការអភិវឌ្ឍន៍ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ព្រមទាំងបញ្ហាប្រឈមនានា និងតម្រូវការជាក់ស្ដែង នៅក្នុងមូលដ្ឋាន ដើម្បីឲ្យអាជ្ញាធរមានសមត្ថ កិច្ចដោះស្រាយ និងឆ្លើយតប ចំពោះតម្រូវការ និងសំណូមពរ ដែលបានស្នើឡើង ។ ជាមួយគ្នានោះឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានគូសបញ្ជាក់ថា ក្នុងវេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់ យើងទាំងអស់គា្ន បានពិភាក្សា ពិគ្រោះយោបល់ ជាមួយ អ្នកចូលរួមទាំងអស់ ហើយធ្វើការឆ្លើយនូវបញ្ហាអាទិភាពសំខាន់ៗ សម្រាប់រដ្ឋបាលក្នុងខេត្ត ជា ពិសេស ការពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល ក្នុងកិច្ចអភិវឌ្ឍខេត្ត ឲ្យ កាន់តែល្អប្រសើរឡើង ក្នុងគោលបំណងពង្រឹងយន្តការតម្លាភាព និងលើកកម្ពស់គោលការណ៍អ ភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here